ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៩នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នៅចំណុចកាស៊ីណូពិភពថ្មី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាម សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យ៤នាក់មាន ៖

១.ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិចិន មុខរបស់តៃកុងឡាន មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

២. ឈ្មោះ វ៉ាង ផុង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៣. ឈ្មោះ សៀ ពីង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរដូរលុយ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៤. ឈ្មោះ តា ស៊ុន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិចិន មុខរបរដូលុយ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកាស៊ីណូប៉ារីសបូព៌ានិងកាស៊ីណូវីនន័រ ស្ថិតនៅបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ហោ សឺ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូពិភពថ្មី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

ប្រភពបន្តថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អាវុធហត្ថ ខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិត ដោយដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត នឹងដោយមានការដឹកនាំសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅចំណុចការស៊ីណូពិភពថ្មី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់រួមទាំងដកហូតវត្ថុតាងរថយន្តម៉ាក ALPHARD ពណ៌ខ្មៅចំនួន ០១ គ្រឿង ស្លាកលេខ ភ្នំពេញ 2BV-9953និងទូរស័ព្ទដៃចំនួន ០៣ គ្រឿងផងដែរ។

ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ក្រុងបាវិត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖