ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងមកអង្គុយផឹកស្រាបៀរនៅក្នុងរោងលក់ទឹកត្នោតជូមួយកន្លែងខណៈស្រវឹងដកកាំភ្លេីងរួចសុំម្ចាស់ហាងបាញ់មួយគ្រាប់រួចឡេីងជិះម៉ូតូគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីម្ចាស់ហាងឈ្មោះ ភិន ណាត ភេទប្រុសអាយុ៤៥ឆ្នាំ បានឲ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់ ខណៈអង្គុយផឹកស្រាបៀរកម្ពុជាអស់៣កញ្ច្រែងស្រាប់តែបុរសម្នាក់មកសុំរូបគាត់ថា បងខ្ញុំសុំបាញ់បញ្ចេញកំហឹងមួយគ្រាប់ ភ្លាមនោះបុរសនោះក៏ដេីរមកមុខហាងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ធ្វេីឲ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមទាំងនោះក៏បានរេីសសំបកគ្រាប់ហេីយនាំគ្នាជិះម៉ូតូចេញទៅអស់ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
ក្រោយកេីតហេតុអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមនាំម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដេីម្បីបំភ្លឺជុំវិញករណីបាញ់បោះសេរីខាងលេី៕
ដោយ៖សុខាសែនជ័យ