ព័ត៌មានទាន់ហេតុការណ៍៖

បរុសម្នាក់ដេកស្លាប់ក្នុង ហាងទិញ លក់ម៉ូតូយីហោ រ័ត្ន សុភា ១៦៨

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី ១០ ខែមីនាឆ្នាំ០២៣ នៅចំណុចផ្ទះលេខ ១០៦Eo បរុសម្នាក់ដេកស្លាប់ក្នុងហាងទិញ លក់ម៉ូតូយីហោ រ័ត្នសុភា១៦៨)ផ្លូវ១៨២ភូមិ៧៦សង្កាត់ បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។

 សពជនរងគ្រោះ ឈ្មោះ លី គឹមហួត ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ២១ឆ្នាំ មុខរបរបុគ្គលិក ផ្នែកទទួលឯកសារទិញ លក់ម៉ូតូ ទីលំនៅស្នាក់នៅទីតាំងកេីតហេតុខាងលេី ។

យោងតាមការបំភ្លឺរបស់សាក្សី០២នាក់ 

 ១/ ឈ្មោះ សឿន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ  ២/ ឈ្មោះ ស្រ៊ុន សីហា ភេទប្រុស អាយុ២២ឆ្នាំ  ទាំងពីរនាក់ជាបុគ្គលិកហាងទិញ លក់ម៉ូតូជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១៖០០នាទី ពួកគេនឹងជនរងគ្រោះ(សព)ឈ្មោះ លី គឹមហួត បានអង្គុយផឹកស្រាបៀរនៅមុខហាង អស់ម្នាក់០៦កំប៉ុង រហូតដល់ម៉ោង២២៖៣០នាទី ពួកខ្ញុំក៏បាននាំគ្នាចូលដេកក្នុងបន្ទប់ក្រោមឡៅតឿ ។

  លុះព្រឹកឡេីងថ្ងៃទី ១០ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក ឈ្មោះ ស្រ៊ុន សីហា បានភ្ញាក់ពីដេក ហេីយដេីរទៅបន្ទប់ទឹកស្រាប់តែឃេីញ ជនរងគ្រោះ(សព)ដេកនៅក្បែរបន្ទប់ទឹក ពេលនោះគេបានស្រែកដាស់ជនរងគ្រោះ តែមិនភ្ញាក់ គេក៏យកដៃស្ទាបមេីលទេីបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ បន្ទាប់មកខ្លូនក៏បានហៅឈ្មោះ សឿន រ័ត្ន ឲ្យមកមេីល រួចរាយការណ៍ទៅសមត្ថកិច្ចតែម្ដង ។

  ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បញ្ជាក់ថា (សព) ស្លាប់ដោយសារ គាំងបេះដូង ។

 បច្ចុប្បន្ន (សព ) សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅឯស្រុកកំណេីត ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ ជីណា


ចែករំលែក៖