ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ីមានអាវុធ និងលទ្ធភាពគ្រប់គ្រាន់ អាចធ្វើសង្រ្គាមនៅអ៊ុយក្រែន រយៈពេលពីរឆ្នាំទៀត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានផ្នែកចារកម្មយោធារបស់ប្រទេសលីទុយអានី លោក អីលីជីច្យាស់ Elegijus Paulavicius បាននិយាយថា រុស្ស៊ីមានធនធានគ្រប់គ្រាន់ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន រយៈពេលពីរឆ្នាំទៅមុខទៀត ក្នុងកម្រិតខ្លាំងដូចពេលបច្ចុប្បន្ន។
លោក អីលីជីច្យាស់ ផូលឡាវីស្យាស់ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ធនធានដែលរុស្ស៊ីមាននៅពេលនេះនឹងគ្រប់គ្រាន់ ដើម្បីបន្តសង្គ្រាមក្នុងកម្រិតដូចបច្ចុប្បន្នរយៈពេលពីរឆ្នាំ។ ប៉ុន្តែ តើរុស្ស៊ីអាចធ្វើសង្គ្រាមបានយូរប៉ុណ្ណាក៏អាស្រ័យលើការគាំទ្រដល់យោធារុស្ស៊ី ពីប្រទេសដូចជា អ៉ីរ៉ង់ និងកូរ៉េខាងជើង ជាដើម»។
ប្រធានផ្នែកចារកម្មយោធារូបនេះ បានបន្ថែមថា អាទិភាពរបស់ពួកគេនៅតែជាបន្តការប្រមូលព័ត៌មានរយៈពេលវែង ទាក់ទងនឹងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់លីទុយអានី ដោយមិនបញ្ជាក់ថាតើការប៉ុនប៉ងនេះ បានជោគជ័យឬអត់នោះទេ។ រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់បែបនេះ។
ប្រទេសលីទុយអានី ជាអ្នករិះគន់រុស្ស៊ីឥតសំចៃនៅក្នុងសហភាពអឺរ៉ុប ហើយបានប្រឈមមុខនឹងការខឹងសម្បាររបស់ចិន បន្ទាប់ពីបានអនុញ្ញាតឲ្យតៃវ៉ាន់បើកស្ថានទូតផ្លូវការនៅឆ្នាំ២០២១៕ ដោយ៖ ធីរីណា

រូបថត៖ REUTERS

រូបថត៖ TTXVN .VNA


ចែករំលែក៖