ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ យើងត្រូវគិតពីសន្តិភាពមុនអ្វីៗទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកណាក៏ដោយដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា យើងមិនញញើតជាដាច់ខាតក្នុងការការពារសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ កុំថាឡើយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សន្តិភាពត្រូវដើរមុនអ្វីៗទាំងអស់ យើងត្រូវគិតពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនយើង។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាខេត្តកំពង់ធំ​ ជាខេត្តមានសំណាងមួយដែលជាខេត្តជាប់ជាមួយខេត្តទេសចរណ៍ជាច្រើនតែបញ្ហានោះគឺខេត្តនេះមិនមែនជាទីកន្លែងអ្នកទេសចរណ៍ស្នាក់នៅ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យខេត្តចាប់យកឱកាសជាំទីសំចតលក់ទំនិញផលិតផលផ្សេងៗវិញ។

សម្ដេចថា៖ «ខ្ញុំគិតថាអ្នកកំពង់ធំជាអ្នកមានសំណាងតែបាត់នូវសំណាងមួយគឺត្រង់ថាទេសចរណ៍កំពង់ធំអាចនឹងស្ថិតលំបាកនៅត្រង់ថាទេសចរណ៍ទៅហួសមកផុត។ ដូច្នេះគេអត់ដេក»៕

ដោយ ៖ សិលា


ចែករំលែក៖