ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការពន្លត់អគ្គិភ័យទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េខាងត្បូង​ ប្រគល់​រថយន្តសង្គ្រោះចំនួន០២គ្រឿង ជូនស្នងការនគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នគរបាលខេត្តបាត់ដំបង និងសហការី​ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល  ចត្វា​ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមី​នា​ ឆ្នាំ២០២​៣ បាន​ទទួល​អំណោយរថយន្តសង្រ្គោះបន្ទាន់ចំនួន​០២គ្រឿងពី លោក Choi,Yong Chul ស្នងការពន្លត់អគ្គិភ័យ ទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សំរាប់បំរើការងារក្នុងការជួយសង្រ្គោះ​ដល់ ប្រជាពលរដ្ឋទូទៅនៅទូទាំងខេត្តបាត់ដំបង ដែលមានបញ្ហាជាយថាហេតុណាមួយកើតឡើង។

ពិធីប្រគល់និងទទួលរថយន្តសង្រ្គោះចំនួន​០២គ្រឿងពីលោក Choi, Yong Chul បានប្រព្រឹត្តធ្វេីឡេីងនៅក្នុងបរិវេណសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង​ តំណាងលោក​ សុខ​ លូ​ អភិ​បាលនៃគណៈអភិបាលខេត្តបាត់ដំបង​ ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត និងក្នុងនាមកម្លាំ​ងនគរបាលខេត្តបាត់ដំបងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក​ Choi, Yong Chul ដែលបានផ្តល់នូវរថយន្តសង្រ្គោះនាពេលនេះ និងសូមគោរពជូន​ពរ​ ឯកឧ​ត្តម ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ សូមមានសុខភាព​ល្អបរិបូណ៌ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

ដោយ​៖សហការី​


ចែករំលែក៖