ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកឡើងចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម ; 

១- បណ្តាសមទ្ធិផលសង្គមជាតិគឺមានពិត = តែពួកប្រឆាំងធ្វើមើលមិនឃើញ?

២- បើពួក សុន ឆ័យ ទៅធ្វើសកម្មភាពនយោបាយ = ពួកប្រឆាំងថាដើម្បីពង្រឹងបក្ស។

៣- តែបើមន្ត្រីគណបក្សប្រជាជនកម្ពុជាទៅធ្វើសកម្មភាព = ពួកគេថាទៅក្រឡុកសហគមន៍ខ្មែរនៅអូស្ត្រាលីទៅវិញ នេះបានហៅថាប្រព័ន្ធផ្សព្វផ្សាយមិនឯករាជ្យនិងគ្មានវិជ្ជាជីវៈមែន?

៤- អ្នកដែលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា = ពួកអាលំអៀងថាមកចុះចូល។

៥- បើទៅចូលជាមួយក្រុមឧទ្ទាមក្រៅច្បាប់ = ពួកគេហៅថាស្នេហាជាតិ?

៦- ការកាត់បន្ថយបញ្ជារទិញផលិតផលពីកម្ពុជាគឺមកពីស្ថានភាពសេដ្ឋកិច្ចសកល = មិនពាក់ព័ន្ធនឹងការដឹកនាំនៅកម្ពុជាទេ?

៧- ការអួតអាងពីសមទ្ធិផលគឺដោយសារមានពិត = បើគ្មានសមទ្ធិផលទេអត់មានអីអួតទេ?

៨- សម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសមិនខ្លាចខ្ចីបរទេសទេ = បើខ្លាចគឺខ្លាចគេមិនឲ្យខ្ចី?

៩- ជារឿងធម្មតាដែលពួកប្រឆាំងជំទាស់នឹងការកាត់ក្តីមេបក្សប្រឆាំង = បក្សប្រឆាំងមិនដែលគាំទ្រការធ្វើរបស់គណបក្សកាន់អំណាចទេ ?

១០- ថាកម្ពុជាមានវិបត្តិនយោបាយ សេដ្ឋកិច្ច = ដោយសារការនិយាយមួលបង្កាច់ការពិតរបស់ពួកប្រឆាំង?៕

ដោយ ៖ សហការី


ចែករំលែក៖