ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ កម្លាំងនគរបាលស្រុកបវេល បានចុះស្រាវជ្រាវ រហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីលួចថតរូបនិងចែកចាយរូបភាព អាសអាភាសន៍ក្នុងបណ្តាញសង្គម។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី ០៩ ខែមីនាម្សិលមិញនេះ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនោះលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈ្មោះ អៀង ខៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្ត បាត់ដំបងពីករណីចែកចាយរូបភាព និងសម្ភារអាសអាភាសន៍ (លួចថតរូប ដាក់កាមេរ៉ាក្នុងបន្ទប់ទឹក)នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថាកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២១និង៣០នាទី ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចដាក់កាមេរ៉ាថតរូបអ្នកដទៃនៅក្នុងបន្ទប់ទឹកមួយនៅស្រុកបវេល ហេីយបានយករូបភាពនេះទៅចែកចាយបន្តនិងប្រព្រឹត្តិសកម្មភាពគំរាមកំហែងដល់ជនរងគ្រោះឱ្យធ្វេីតាមការបង្គាប់បញ្ជារបស់ខ្លួន។
បច្ចុប្បន្នករណីនេះនគរបាលស្រុកបវេលបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី