ព័ត៌មានទាន់ហេតុការណ៍៖

ការលក់ផ្ទះប្រណិតនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះខ្លាំងបំផុត ដោយទីក្រុង Miami និង Hamptons ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ

ចែករំលែក៖

ទីផ្សារអចលនទ្រព្យរបស់សហរដ្ឋអាមេរិកកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសារតែអត្រាការប្រាក់ខ្ចីទិញផ្ទះឡើងថ្លៃហើយការលក់ផ្ទះតម្លៃថ្លៃក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់ផងដែរ។

យោងទៅតាមរបាយការណ៏របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Redfinការលក់ផ្ទះប្រណិតឬផ្ទះដែលមានតម្លៃថ្លៃនៅសហរដ្ឋអាមេរិកបាន ធ្លាក់ចុះរហូតដល់ទៅ៤៥%ក្នុងកំឡុង៣ខែចុងក្រោយនេះបើសិនគិតត្រឹមថ្ងៃទី៣១ខែមករា​ដោយប្រៀបធៀបទៅនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Redfinទីផ្សារផ្ទះប្រណិតស្មើនឹង៥%នៃចំណែកទីផ្សារលក់ផ្ទះនៅសហរដ្ឋអាមេរិក។ ចំណែកការលក់ផ្ទះដែលមិនមែនជាផ្ទះមានតម្លៃថ្លៃ ក៏មានការធ្លាក់ចុះរហូតដល់ទៅ៣៨%ផងដែរ។

ចំណែកនៅក្នុងទីក្រុង Miami ដែលជាទីក្រុងមានអ្នកទិញអចលនទ្រព្យថ្លៃៗច្រើនជាងគេមុនសម័យកូវីដនោះ ក៏មានការធ្លាក់ចុះនៃការលក់ជិត៦៩%ឯណោះ ហើយទីក្រុង Hamptonsឈរលេខរៀងទី២នៃការរងផលប៉ះពាល់នេះដែរគឺមានការធ្លាក់ចុះ៦៣%។ ទីផ្សារផ្ទះមានតម្លៃខ្ពស់ៗនៅឯ កាលីហ្វ័រញ៉ាក៏ជួបបញ្ហានៃការធ្លាក់ចុះនៃការលក់ ដ៏ធំផងដែរ។

ទោះបីជាជាអ្នកទិញផ្ទះប្រណិតៗភាគច្រើនមិនបានប្រើប្រាស់កម្ចីធនាគាក្តី ក៏ពួកគេរងផលប៉ះពាល់ពីបញ្ហាសេដ្ឋកិច្ចសកលនិងទីផ្សារភាគហ៊ុនផងដែរ ៕

ដោយ៖ ​ភារៈ(ប្រភព ៖ cnbc)

 


ចែករំលែក៖