ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ “អំណាន ជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, លោកអ្នកអាចជាវសៀវភៅគ្រប់ប្រភេទ ដែលជាស្នាដៃនិពន្ធដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានលក់នៅក្នុងស្តង់ស៊ីប៉ាលេខ ៧៤-៧៥-៧៦ ក្នុងកម្មវិធីពិព័រណ៍សៀវភៅ ដែលប្រារព្ធឡើងដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ ។

កម្មវិធីពិព័រណ៍សៀវភៅនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ចាប់ម៉ោង៨ព្រឹក-៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ 

លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានធ្វើបាឋកថាស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ ១១ មីនា ២០២៣ ។

១.១. រង្វាយតម្លៃសិក្សាតាមដំណាក់កាល

. នៅក្នុងសៀវភៅ .វិធីសាស្ត្របង្រៀន- លោកគ្រូ ប៉ូ ប៊ុន្ថន ឡុច ចាន់ថន និង ឃិន វណ្ឌី (២០១៩)

បានចែក វិធីសាស្ត្រ រង្វាយតម្លៃសិក្សាតាមដំណាក់កាល ជា ៦ ជំហាន៖ 

• ១) កំណត់មេរៀនដែលចង់វាយតម្លៃ ទាក់ទងនឹងគោលបំណង។

• ២) ខ្លឹមសារមេរៀនដែលចង់វាយតម្លៃ ស្ថិតនៅក្នុងគោលបំណង។ 

• ៣) រៀបចំផែនការធ្វើតេស្ត ដែលគ្របដណ្តប់គោលបំណង។

• ៤) បង្កើតសំណួរងាយចងចាំ ងាយយល់ អនុវត្ត និងវិភាគ។

• ៥) ត្រួតពិនិត្យមើលឧបករណ៍វាស់វែងដែលបានបង្កើត។

• ៦) មើលលទ្ធផល និង ព្យាយាមមើលកំហុសក្នុងការអនុវត្ត។

១.១. រង្វាយតម្លៃសិក្សាតាមបែបសរុប

រង្វាយតម្លៃសិក្សាតាមបែបសរុប (summative assessment) គឺជាវិធីដែលគ្រូបង្រៀន ប្រើប្រាស់ក្រោយពេលបង្រៀន ដើម្បីពិនិត្យមើល៖

 (១) តើសិស្សបានរៀនចេះបានចំនួនប៉ុន្មាន ចង ចាំបានអ្វីខ្លះ និងចេះមេរៀនបានកម្រិតណា?

  (២) តើសិស្សបានរៀនចេះទៅតាមកម្មវិធីសិក្សា ដែលគ្រូបានបង្រៀនបានកម្រិតណា?

រង្វាយតម្លៃសិក្សាតាមបបសរុប អាចរៀបចំឡើងតាមទ្រង់ទ្រាយផ្សេងៗ ដូចជាការប្រឡង ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ការប្រឡងសញ្ញាបព្រមធ្យមសិក្សាបឋមភូមិ ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការប្រឡងចេញ ការធ្វើរបាយការណ៍ ការធ្វើគម្រោង ។ល។ លទ្ធផលនៃរង្វាយតម្លៃទាំងនេះបង្ហាញពីចំណេះដឹងសរុប និងបំណិនសរុបដែលសិស្ស ទទួលបានក្នុងអំឡុងពេលនៃការសិក្សាក្នុងពេលកំណត់ណាមួយ ឬក្នុងការរៀនមេរៀនណាមួយ។

. លទ្ធផលនៃ រង្វាយតម្លៃសិក្សាតាមបបសរុប ដូចជាការធ្វើតេស្តអាចយកមកប្រើប្រាស់ ដើម្បីគ្រូរៀបចំការបង្រៀននៅថ្ងៃមុខ។ ចំណែកលទ្ធផលនៃការប្រឡងមានសារៈសំខាន់សម្រាប់ សិស្សក្នុងការសិក្សានៅក្នុងភូមិសិក្សា ឬក្នុងការចូលរៀនកម្រិតឧត្តមសិក្សា។

១.១. ភាពខុសគ្នា

* ការវាយតម្លៃតាមដំណាក់កាល វាស់វែងពីរបៀបដែលសិស្សកំពុងរៀនក្នុងអំឡុង ពេលសិក្សា។ ជាការវាស់វែងអំពីការសិក្សា (assessment for learning) ។ តើសិស្ស បានរៀនអ្វីខ្លះ នៅថ្ងៃនោះ ឬសប្តាហ៍នោះ។

. ការវាយតម្លៃតាមបបសរុប វាស់វែងពី “បរិមាណ” ដែលសិស្សបានរៀន បន្ទាប់ពីមេ រៀនមួយបានឈានដល់ការបញ្ចប់របស់វា។ ជាការវាស់វែងអំពីលទ្ធផលសិក្សា (assessment of learning)។ ជាការវាស់វែងដែលគ្រូបង្រៀនអាចពិនិត្យមើលអំពីអ្វីខ្លះ ដែលសិស្សបានរៀនក្នុងអំឡុងពេលកំណត់ណាមួយ ដូចជា១ឆមាស, ១ឆ្នាំសិក្សា ព្រម ទាំងអាចដឹងថា តើសិស្សចេះគ្រប់គ្រាន់ (ទទួលបានចំណេះដឹង និងបំស៊ាន) ដើម្បីឡើង ទៅកម្រិតថ្នាក់បន្ទាប់ឬទេ?

១.១. រង្វាយតម្លៃសិក្សាតាមដំណាក់កាល

. រង្វាយតម្លៃសិក្សាតាមដំណាក់កាល (formative assessment) អាចត្រូវបានប្រើប្រាស់ ដើម្បីកែលម្អការបង្រៀនជាប់ជាប្រចាំ។ រង្វាយតម្លៃការសិក្សាតាមដំណាក់កាលមានសណ្ឋានជា Exit tickets, KWL Charts, ការពិភាក្សាក្នុងថ្នាក់ រួមជាមួយនឹងការសង្កេតរបស់គ្រូ និងការកត់ ចំណាំ, កម្រងសំណួរ, ការលេងហ្គេម, ការស្ទង់មតិក្នុងអំឡុងពេលមេរៀន, គម្រោងក្នុងថ្នាក់។ល។

• ការវាយតម្លៃតាមបែបសរុប អាចមានទម្រង់ផ្សេងៗគ្នា ប៉ុន្តែជាទូទៅត្រូវបានប្រើដើម្បី ផ្តល់ព័ត៌មានអំពីលទ្ធផលនៃការសិក្សារបស់សិស្ស ធៀបនឹងនៃស្តង់ដាការសិក្សា បន្ទាប់ពីការ បង្រៀនមួយរយៈពេលណានោះ ដូចជាឆមាស ឬឆ្នាំសិក្សា ដែលសិស្សត្រូវធ្វើតេស្តជាក់លាក់ ដើម្បីវាស់ស្ទង់វឌ្ឍនភាពធៀបនឹងការរំពឹងទុកនៃការសិក្សានៅកម្រិតថ្នាក់ណាមួយ។ ទម្រង់ផ្សេង ទៀតនៃការវាយតម្លៃតាមបែបសរុប អាចមានជា៖ ការប្រឡងពហុជម្រើស, ការធ្វើតេស្តបញ្ចប់ មេរៀនចុងក្រោយ

១.២. រង្វាយតម្លៃសិក្សាក្នុងកំណែទម្រង់វស័យអប់រំ

. ក្នុងឆ្នាំ ២០១៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវ «កំណែទម្រង់អប់រំ» ដោយផ្តោតលើ «អាទិភាព ៨ ចំណុច» ។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ កំណែទម្រង់ ៨ ចំណុចខាងលើ ក្រសួងអប់រំ យុវជន និងកីឡាបានបំបែកអាទិភាពទាំង នេះ ជាការដ្ឋានកំណែទម្រង់ចំនួន ១៥ ចំណុច ដែលក្នុងនោះ កំណទម្រង់ទី ៦ ៖ រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។

. បន្ទាប់ពីបានអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើអាទិភាពចំនួន ៨ ចំណុច អស់រយៈពេលមួយឆ្នាំមក នៅក្នុងឆ្នាំ ២០១៥ សន្និបាតអប់រំបានដាក់ចេញនូវ «ចក្ខុ វិស័យកំណែទម្រង់អប់រំ» ដែលឈរលើសសរស្តម្ភ ៥ ដែលរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្ស គឺជាសសរស្ដម្ភមួយសំខាន់។

១.២. រង្វាយតម្លៃសិក្សាក្នុងកំណែទម្រង់វស័យអប់រំ

* សសរស្ដម្ភទី៣-រង្វាយតម្លសិក្សា

រៀបចំក្របខ័ណ្ឌរង្វាយតម្លៃសិក្សា (ការវាយតម្លៃក្នុងថ្នាក់ ការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ) និងការទទួលស្គាល់គុណភាពអប់រំ (ACC)

ការពង្រឹងការប្រឡងគ្រប់ប្រភេទបន្តកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សា ក្រោមពាក្យស្លោក “អ្នកចេះជាប់-

ការធ្វើកស្តរង្វាយតម្លៃថា្នក់ជាតិ៖ ការធ្វើតេស្តរង្វាយតម្លៃថ្នាក់ជាតិថ្នាក់ទី៣ ថ្នាក់ទី៦ ថ្នាក់ទី៨ លើ មុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា ពង្រឹងកម្មវិធីអំណាន និងគណិតវិទ្យា ពិសេសនៅថ្នាក់ទី១ ទី២ និងទី៣ អនុវត្តការសរសេរតាមអាន និងជំរុញឱ្យមានការវាយតម្លៃ និងប្រើប្រាស់លទ្ធផលដែលរកឃើញ ការធ្វើតេស្តថ្នាក់តំបន់ និងអន្តរជាតិ៖ ការធ្វើតេស្តរង្វាយតម្លៃថ្នាក់តំបន់ Primary learning matrix (SEA-PLM) និងអន្តរជាតិ PISA

* ប្រើប្រាស់លទ្ធផលសិក្សានៃការវាយតម្លៃសិក្សារបស់សិស្ស ដើម្បីពង្រឹងគុណភាពសិក្សា

• ជំរុញការអភិវឌ្ឍសកម្មភាពអប់រំក្នុងសមាសភាគទាំង៥ និងកម្មវិធីសាលាកុមារមេត្រី ជាពិសេស សកម្មភាព

រៀននិងបង្រៀន ដែលជាគ្រឹះនៃគុណភាពអប់រំ ដោយផ្សារភ្ជាប់នឹងជីវិតសហគមន៍។

អបអរសាទរទិវាជាតិអំណាន លើកទី៨ ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ 

ដោយ ៖ សិលា


ចែករំលែក៖