អ្នកកាសែតបាល់ទាត់អេស្ប៉ាញ Guillem Balague បាននិយាយថា Paris St-Germain នៅតែជាក្លិបដែលពេញចិត្តរបស់ Lionel Messiសម្រាប់រដូវកាលក្រោយ ប៉ុន្តែចាំបាច់ត្រូវបញ្ចុះបញ្ចូលគាត់ថា ក្លិបអាចបន្តប្រកួតប្រជែងនៅលើកំពូលនៃបាល់ទាត់អឺរ៉ុប។ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣៥ឆ្នាំរូបនេះនឹងផុតកុងត្រានៅរដូវក្ដៅនេះ ប៉ុន្តែបានតាំងចិត្តថា នឹងបន្តក្នុងពិភពបាល់ទាត់អឺរ៉ុបដ៏អស្ចារ្យ ហើយកំពុងពិភាក្សាដើម្បីបន្តស្នាក់នៅក្នុងទីក្រុងប៉ារីស១ឆ្នាំទៀត។
វីរបុរសរបស់ Barcelona រូបនេះស៊ុតបញ្ចូលទីបាន២៩គ្រាប់ក្នុង៦៤ប្រកួតសម្រាប់ PSG ចាប់តាំងពីចាកចេញពី Nou Camp កាលពី២រដូវក្តៅមុន ហើយជឿជាក់ថា គាត់នៅតែអាចប្រកួតប្រជែងដើម្បីកិត្តិយសកំពូល ដោយបានច្រានចោលលទ្ធភាពនៃការត្រលប់ទៅក្លិបកុមារភាព Newell’s Old Boys ។
Messi គឺជាផ្នែកមួយនៃក្រុម PSG ដែលត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយដោយសារក្រុម Bayern Munich កាលពីយប់ថ្ងៃពុធ ហើយកីឡាករជួយអាហ្សង់ទីនឈ្នះជើងឯក World Cup រូបនេះចង់បានឱកាសពិតប្រាកដមួយទៀតដើម្បីឈ្នះវាជាលើកទី៥នៅរដូវកាលក្រោយ។
លោក Balague និយាយថា Jorge Messi ឪពុក និងភ្នាក់ងាររបស់ Lionel និងនាយក PSG លោក Luis Campos មានកិច្ចព្រមព្រៀងជាគោលការណ៍ ហើយការពិភាក្សាកំពុងបន្ត។ លោក Campos បានបញ្ជាក់ថា “នៅពេលនេះ យើងកំពុងពិភាក្សាគ្នា។ ខ្ញុំចង់រក្សាគាត់នៅក្នុងគម្រោងនេះ ខ្ញុំមិនអាចលាក់បាំងបានទេ ខ្ញុំពិតជារីករាយប្រសិនបើគាត់បន្ត។ យើងកំពុងពិភាក្សានៅពេលនេះ ដើម្បីព្យាយាមសម្រេចគោលដៅ និងបន្តឱ្យគាត់នៅជាមួយយើង”។
លោក Balague ក៏ជឿជាក់ថា ថវិការបស់ PSG អាចនឹងត្រូវបានកំណត់នៅរដូវកាលក្រោយ ដើម្បីអនុវត្តតាមច្បាប់ Financial Fair Play ដែលធ្វើឲ្យគុណភាពនៃក្រុមរបស់ពួកគេស្ថិតក្នុងហានិភ័យ ប៉ុន្តែប្រធានក្លិបជឿជាក់ថា រាល់បញ្ហាប្រឈមអាចនឹងត្រូវបានសម្រេច។ គាត់ថា “យើងព្យាយាមច្នៃប្រឌិតជាមួយនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ។ យើងត្រូវគោរព UEFA និង Fifa ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ។ យើងបានរៀបចំផែនការដ៏ល្អមួយ ដែលពាក់ព័ន្ធនឹងការកាត់បន្ថយចំនួនកីឡាករអាជីពក្នុងក្រុម ដើម្បីបង្កើតកន្លែងសម្រាប់យុវជនរបស់ក្លិបប្រកបដោយគុណភាពខ្ពស់ និងមិនបាត់បង់ពួកគេទៅកាន់ក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀត”។
កិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ Messi ឥឡូវត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរ និងលម្អិតគឺប្រាក់ឈ្នួលរយៈពេលនៃកិច្ចសន្យាដែលគាត់កំពុងស្តាប់ ហើយនឹងបន្តប្រសិនបើលក្ខខណ្ឌត្រឹមត្រូវ។ អ្វីដែលអាចប៉ះពាល់នោះគឺប្រសិនបើ Kylian Mbappe ទៅ ប្រសិនបើកាតាឈប់ចាប់អារម្មណ៍ក្លិប ប្រសិនបើដែនកំណត់ផ្នែកហិរញ្ញវត្ថុបង្ខំឱ្យ PSG លក់កីឡាករ ឬប្រសិនបើ PSG មិនអាចបំពេញតម្រូវការហិរញ្ញវត្ថុដើម្បីរក្សា Messi។
Messi ពេញចិត្តក្នុងការឈ្នះ Ballon d’Or ដែលនឹងប្រគល់ឱ្យនៅខែតុលា បន្ទាប់ពីឈ្នះ World Cup ជាមួយអាហ្សង់ទីនក្នុងខែធ្នូឆ្នាំមុន។ គាត់រកបាន១៨គ្រាប់ក្នុង៣០ប្រកួតសម្រាប់ PSG នៅរដូវកាលនេះ។ ក្នុង៣៦ប្រកួតសម្រាប់ក្លិប និងប្រទេសនៅរដូវកាលនេះ Messi រកបាន៣០គ្រាប់ និង assist ២០ដង ៕
Balague និយាយថា នោះនឹងជា Ballon d’Or ទីប្រាំបីរបស់គាត់ ដែលមានចំនួនបីច្រើនជាងអ្នកដទៃ ហើយនោះគឺជាការពិចារណាមួយរបស់គាត់។ គាត់ទំនងជាអាចឈ្នះពាន Ligue 1 លើកទីពីររបស់គាត់ជាមួយក្លិប ពោលគឺក្រុមមាន៨ពិន្ទុដាច់ពីក្រុមលេខ២ Marseille។
ខ្សែប្រយុទ្ធរូបនេះបានចាកចេញពី Barcelona នៅឆ្នាំ២០២១ ដោយសារតែបញ្ហាហិរញ្ញវត្ថុមានន័យថា ពួកគេមិនអាចមានលទ្ធភាពក្នុងការរក្សាគាត់។ គាត់បានស៊ុតបញ្ចូលទីកំណត់ត្រាចំនួន៦៧២គ្រាប់ក្នុង ៧៧៨ប្រកួតសម្រាប់ Barcelona ដែលជាក្លិបដែលគាត់បានចូលរួមកាលពីអាយុ១៣ឆ្នាំ ហើយបានជួយឈ្នះពានរង្វាន់ចំនួន៣៥ជាមួយក្លិប ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)