ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា, នៅវេលាម៉ោង០៧:៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ៤៥នាក់ រថយន្ត ០២គ្រឿង ម៉ូតូ ១០គ្រឿង ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ តាមដងផ្លូវ ទីប្រជុំជន ផ្សារ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
* នាវាឈ្មោះ SeaBourn Encore
– មាននាវឹកចំនួន ៤៤១នាក់ (ស្រីចំនួន ១០៦នាក់ មាន៤៦សញ្ជាតិ )
_ មានភ្ញៀវទេសចរណ៍ចំនួន ៤១៦នាក់ (ស្រីចំនួន២១៤នាក់ មាន២៣ សញ្ជាតិ)
_ នាវាមានប្រវែង ២១០.៥០ម
_ ទទឹង ២៨ម
_ ជំរៅទឹក ៦.៦០ម
_ មកពីប្រទេសថៃ
_ នាវាចាកចេញនៅម៉ោង ២០:០០នាទី (ទៅប្រទេសវៀតណាម) ៕
ដោយ ៖ សិលា