មកទល់ពេលនេះមានករណីស្លាប់ដោយបាក់ដី នៅក្នុងប្រទេសនេះបានកើនឡើងជាបន្តបន្ទាប់ ។ ហេតុការណ៍ បាក់ដីនៅឯខេត្ត Riau ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីដើមសប្តាហ៍នេះ បានសម្លាប់ជីវិតមនុស្សកើនឡើងដល់ ៣៣នាក់ ជាមួយ ២១ នាក់បានបាត់ខ្លួន។
តាមមន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ីដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា គ្រោះមហន្តរាយរអិលបាក់ដី ដែលបានកើតឡើងនៅកោះ Natuna Regency តាំងពីថ្ងៃនៅថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានជំរុញអាជ្ញាធជម្លៀសមនុស្ស ១,៣០០នាក់ ទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីករណីបាក់ដី បានបំផ្លាញផ្ទះអស់ជាច្រើនខ្នង។ នេះបើតាមការបញ្ជាក់ពីលោក Syariffuddin Muhammad, ជាលេខាធិការទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយនៃកោះ Natuna ប្រាប់សារព័ត៌មាន Xinhua តាមទូរស័ព្ទ។
ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Suharyanto ក៏បានប្រកាសដែរថាជំនួយត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ រីឯប្រព័ន្ធទូរគមនាគមន៍ត្រូវបានស្ដារ ខណៈផ្លូវដែលរងការខូចខាតក៏ត្រូវបានជួសជុលផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ AFP/TTXVN