ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌច្បារអំពៅរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិ៨មីនា

ចែករំលែក៖

    ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៥រោជ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១១  ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌច្បារអំពៅរៀបចំពិធី អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល ។

    ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជុំទាវ ឡោក ខេង , លោកជុំទាវ សុភ័គ្គ ថាវី , លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការជានារីនៅក្នុងរដ្ឋបាលខណ្ឌនិងសង្កាត់ទាំង៨ សរុបចំ៣០០នាក់។

    បន្ទាប់ពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីយានី នរោត្តមុនី នាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ  ក្នុងសិរីភាពនិងសេចក្តីថ្លៃថ្នូរ   លោកជំទាវឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាបានមានមតិសំណេះសំណាលដូច្នេះថា ស្ត្រីត្រួវរួមគ្នា ​”ស្ត្រីដេីម្បីស្ត្រី​  ស្ត្រីដេីម្បីគ្រួសារ​  ស្ត្រីដេីម្បីសង្គមជាតិ​ “​ ស្ត្រីនៅក្នុងគ្រួសារ​  ដែលជាជីដូន​ ជាម្តាយ​ ត្រូវខិតខំ​ ផ្តល់ឱកាស​ លេីកទឹកចិត្ត​ ជុំរុញ​  និងជឿទុកចិត្ត​លេីកូនស្រី​ ចៅស្រី​  អោយបានរៀនសូត្រជ្រៅជ្រះ​  ជួយផ្តល់នូវបទពិសោធន៏​ នៃការរស់នៅ​  នៅក្នងជីវិតដែលយេីងបានឆ្លងកាត់​ …….។ 

   ស្ត្រីជាមន្ត្រីរាជការ​  ជាអ្នកនយោបាយ​  ជាថ្នាក់ដឹកនាំ​   ត្រូវពង្រឹងទឹកចិត្តអោយទូលំទូលាយ​ ផ្តល់ឱកាសអោយមន្ត្រីក្រោមឱវាទ​ ឬយុវវ័យ​ បានបញ្ចេញនូវសមត្ថិភាព​ ការងារ​   ការទទួលខុសត្រូវ​ ដេីម្បីយេីងបានឃេីញ​នឹងពង្រឹងបន្ថែម​  កុំអោយេីងត្រលប់ទៅវិញដោយគ្មានសល់អ្វីអោយសោះ​  ជាពិសេស​បេីត្រូវផ្លាស់ប្តូរទៅកន្លែងផ្សេង​  សូមខិតខំបណ្តុះបណ្តាលមន្ត្រីនៅកន្លែងថ្មីបន្ថែមទៀត​  កុំទម្លាប់យកមន្ត្រីដុះស្លែរតាមខ្លួនច្រេីនពេក​ ។

ស្ត្រីជាអ្នក នយោបាយ​ ត្រូវខិតខំធ្វេីជាគំរូ​ ជាស្ត្រីរឹងមាំគ្រប់កាល:ទេស:​  ស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយ​ នូវ​ ស្ថានភាពរស់នៅ​ ជីវភាព​ ចំណុចអវិជ្ជមាន​  ចំណុចវិជ្ជមា​ន​ តំរូវការ​ និងសំណូមពរ​  របស់ស្ត្រីនិងក្មេងស្ត្រី​  ជាពិសេសជួយតំរង់ទីស​ ដល់ស្ត្រីនិងក្មេងស្រី​  អោយយល់ច្បាស់ថា​ ស្ត្រីគឺជាដៃគូរ​ មិនអាចខ្វះបានក្នុងការរស់នៅ​ ពិសេស​ស្ត្រីមិនមែនជាបន្ទុកឬអម្រែកអោយបុរសទេ​  តែជាអ្នកបំពេញនូវភាពខ្វះចន្លោះរបស់បុរស​ដែលធ្វេីអោយបុរសកក់ក្តៅរឹងមាំក្នុងដំណេីនៃជីវិតរស់នៅរួមទាំងការងារផងដែរ​   

“ជោគជ័យរបស់ស្ត្រីតែងតែមានការគាំទ្រ​ លេីកទឹកចិត្ត​ និងផ្តល់ឱកាសពីបុរសល្អ”

“ជោគជ័យរបស់បុរស​ល្អ​ តែងតែមានឧត្តមភរិយានៅ​ពីក្រោយ”

សូមអរគុណចំពោះបុរសល្អទាំងអស់ដែលគាំទ្រដល់ស្ត្រីដេីម្បីចូលរួមអភិវឌ្ឍគ្រួសារនិងសង្គមជាតិសូមជូនពរស្ត្រីទាំងអស់​  ជា​ជីដូន​  ជាម្តាយ​ ជាបងស្រី​  ​ជាប្អូនស្រី​   ជាកូន​ សូមមានសុខភាពល្អរឹងមាំ​ អាយុយឺនយូរ​និងប្រកបដោយសេចក្តីសុខ​ គ្រប់ប្រការ​ គ្រប់ទិវារាត្រី​ ជាពិសេសសូមទទួលបាននូវការគាំទ្រដ៏បរិសុទ្ធពីបុរសល្អជាទីគោរពស្រឡាញ់របស់ខ្លួនទាំងអស់គ្នា ៕

ដោយ៖ សណ្តោស


ចែករំលែក៖