ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកព្រូសវ៉ាជែងបុកម៉ូតូកង់បីស្លាប់ម្នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តព្រូសវ៉ាជែងបញ្ច្រាសទិសគ្នាបើកបុកម៉ូតូកង់បីបញ្ច្រាសទិសស្លាប់ម្នាក់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរនៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៧នាទី ព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៣នៅចន្លោះគីឡូម៉ែត្រលេខ ១៤១និង១៤២លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ទិត ដាម៉ុន  អាយុ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ  រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកំពុងរោទ៍ ខេត្តស្វាយរៀងចំណែកម៉ូតូកង់បី ម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AJ៤៣០៨។

ចំណែក អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ទិត ដាម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ  រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកំពុងរោទ៍ ខេត្តស្វាយរៀងបើក រថយន្ត ម៉ាកព្រូសពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ២AX-៣៥១០ ខូចខាតធ្ងន់ផ្នែកខាងមុខ។

តាមសាក្សី បានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ២AX-៣៥១០ ដោយបានដឹកអ្នករួមដំណើរម្នាក់ ជានារីជនជាតិវៀតណាមមិនស្គាល់ឈ្មោះក្នុងទិសដៅពីលិចមកកើត ហើយបាន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកជាមួយម៉ូតូកង់បី ម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ១AJ៤៣០៨ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយបង្កហេតុអ្នកបើកបរនិងមធ្យោបាយសមត្ថកិច្ចឃាត់ទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖