ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យនៅសង្កាត់ផ្សារឆ្នាំងឆេះផ្ទះប្រជាពលរដ្ឋជាង៤០ខ្នង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០ខ្នងត្រូវបានអគ្គិភ័យឆេះស្ទើរគ្មានសល់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៨ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទំនប់បារាំង ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ 

  លោកឧត្តមសេនីយ៍ត្រី លុយ ឌី ស្នងការរងបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៨ព្រឹក បានកើតឡើងគ្រោះអគ្គិភ័យមួយ ដែលផ្តើមចេញពីផ្ទះប្រជាពលរដ្ឋម្នាក់ជាអ្នកឆ្អើរត្រី ដោយសារនៅតំបន់នេះជាប់មាត់ទន្លេ មានខ្យល់ខ្លាំងក៍បង្កឱ្យឆេះកាន់តែខ្លាំងឡើងៗទោះបីភ្លាមៗនោះ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗក៏ដោយ ប៉ុន្តែភ្លើងនៅតែបន្តឆេះរាលដាលជាបន្តបន្ទាប់តែម្តង  គឺពេលនេះសមត្ថកិច្ចនៅតែបន្តចុះជួយអន្តរាគមន៍ផងដែរ ។

  លោកស្នងការរងបានប្រាប់ឱ្យដឹងថា ដើម្បីជួយពន្លត់អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យមាននៅស្នងការដ្ឋាន និង យកមកពីស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកបរិបូរណ៍ ស្រុកទឺកផុស ស្រុកកំពង់ត្រឡាច សរុបចំនួន១០គ្រឿង រហូតមកដល់ត្រឹមម៉ោង១១ ប្រើទឹកអស់ប្រមាណជា៧០រថយន្តហើយ និង កំពុងបន្តបាញ់ពន្លត់ទៀត ។  

  លោកស្នងការរងបញ្ជាក់ថា នាពេលនះពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយនោះចំពោះករណីអគ្គិភ័យនេះ ព្រោះពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖