ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន : បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវ ចំនួន ១០ ចំណុចសំខាន់ៗ ដូចខាងក្រោម :

១- ការផ្សាយថាអ្នកនេះអ្នកនោះមានលុយច្រើន = គឺជាការរំលោភសិទ្ធិបុគ្គលគេ និងច្រណែន?

២- ក្រុមប្រែតអាដាំមិនមែនរដ្ឋាភិបាលUSA ទេ = ក្រុមប្រែតអាដាំគ្មានសិទ្ធិដាក់ទណ្ឌកម្មគេទេ បានត្រឹមស្រែកប៉ុណ្ណោះ?

៣- នៅUSA មន្ត្រីធ្វើតាមបញ្ជារប្រធានាធិបតី = នៅកម្ពុជាមន្ត្រីធ្វើតាមនាយករដ្ឋមន្ត្រី?

៤-  ជាមេអង្គរក្សការពារនាយករដ្ឋមន្ត្រី = មិនឲ្យជិតស្និទជាមួយនាយករដ្ឋមន្ត្រីយ៉ាងម៉េច?

៥- រាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិតែងតាំងមន្ត្រីសុីវិល និងយោធា = អាពួកអ្នកថាគ្មានសិទ្ធិនិយាយវាយប្រហារទេ?

៦- បដិវត្តន៍ពណ៌កើតចេញពីពួកអ្នកចាញ់ឆ្នោតមិនបានកាន់អំណាចក៏ទៅពឹងបរទេសឲ្យជួយផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដណ្តើមអំណាច = បដិវត្តន៍ពណ៌នាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយសារមិនស្របច្បាប់?

៧- ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្ដដា៩៧ = មិនមែនជាបដិវត្តន៍ពណ៌ទេតែគឺជាការទប់ស្កាត់ការនាំចូលកម្លាំង ខ្មែរក្រហម មកក្នុងស្រុកប៉ុនប៉ងបង្ករភាពវឹកវរក្នុងសង្គម។

៨- ការតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ៩៣ គឺជាការតវ៉ាមានហេតុផល = ដោយសាររៀបចំការបោះឆ្នោតទុច្ចរិត គ្មានតម្លាភាព។

៩- ក្រោយការបោះឆ្នោតឆ្នាំ៩៣ បើគ្មានវត្តមានគណបក្សប្រជាជនកម្ពុជាទេ = កម្ពុជា នឹងត្រូវជាប់គាំងខាងនយោបាយ ដោយសារបក្សហ៊្វិនសុីនបុិច មិនអាចបង្កើតរាជរដ្ឋាភិបាលបាន ដោយមិនគ្រប់សម្លេង២/៣។

១០- រាជរដ្ឋាភិបាលកម្ពុជាសម្តែងការខ្លាចបដិវត្តន៍ពណ៌ = ដោយសារមិនចង់ឲ្យប្រជាជនរងទុក្ខវេទនាដូចនៅប្រទេសអេហ្សុីប លីប៌ី ទុយនីសុីជាដើម? ៕

ដោយ ៖ សហការី


ចែករំលែក៖