ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Barcelona ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​ជុំវិញ​ការ​បង់​ប្រាក់​ដល់​អតីត​អាជ្ញាកណ្តាល

ចែករំលែក៖

ក្លិបអ្នកមានបុណ្យ Barcelona ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ជុំវិញ​ការ​ចំណាយ​ដែល​ក្លិប​បាន​ធ្វើ​ទៅ​កាន់លោក Jose Maria Enriquez Negreira ដែល​ជា​អតីត​អនុប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្តាល​របស់​អេស្ប៉ាញ។ ករណីនេះបានកើតឡើងកាលពីខែមុនដែល Barcelona បានបង់ប្រាក់ឱ្យលោក Negreira និងក្រុមហ៊ុនដែលគាត់កាន់កាប់សរុបចំនួន៨.៤លានអឺរ៉ូ (៧.៤លានផោន) ចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១៨។

តុលាការបានបើកសវនាការកាលពីថ្ងៃសុក្រថា ក្លិប Barcelona អតីតមន្ត្រីក្លិប និងលោក Negreira ត្រូវបានចោទប្រកាន់ពីបទពុករលួយការរំលោភលើទំនុកចិត្ត និងកំណត់ត្រាអាជីវកម្មមិនពិត។ បណ្តឹងទាំងនេះដែលនាំមកដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ក្លិប Barcelona កំណត់គោលដៅក្លិបក៏ដូចជាអតីតប្រធានលោក Josep Maria Bartomeu និងលោក Sandro Rosell ។

ក្លិប Barcelona ទទួលបាន និងរក្សាកិច្ចព្រមព្រៀងសំងាត់យ៉ាងតឹងរ៉ឹងជាមួយលោក Jose Maria Enriquez Negreira ដូច្នេះក្នុងតួនាទីរបស់គាត់ជាអនុប្រធានគណៈកម្មាធិការមជ្ឈត្តកម្មបច្ចេកទេស (CTA) និងជាថ្នូរនឹងប្រាក់ ក្រោយមកទៀតអនុវត្តសកម្មភាពដែលមានទំនោរទៅរកផលប្រយោជន៍ FC Barcelona ។ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​បាន​និយាយ​។

នាយកប្រតិបត្តិ La Liga លោក Javier Tebas បាននិយាយកាលពីខែមុនថា ប្រធានបក្លិបច្ចុប្បន្នលោក Joan Laporta គួរតែលាលែងពីតំណែង ប្រសិនបើគាត់មិនអាចពន្យល់ពីការបង់ប្រាក់។ ប្រធានក្លិបលោក Laporta បានឆ្លើយតបដោយនិយាយថា គាត់នឹងមិនផ្តល់ឱ្យនូវអ្វីដែលគាត់ចង់បានដោយការចុះចេញពីតំណែង ហើយការចោទប្រកាន់កើតឡើង៣ថ្ងៃបន្ទាប់ពីលោក Laporta បានទទូចថា ក្លិបរបស់គាត់មិនដែលទិញអាជ្ញាកណ្តាល ។

គាត់បានថា “សូមឱ្យវាច្បាស់ថា Barcelona មិនដែលទិញអាជ្ញាកណ្តាល ហើយ Barcelona ក៏មិនដែលមានចេតនាទិញអាជ្ញាកណ្តាលដែរ”។ ការទូទាត់ដែលបានបង្ហាញកាលពីខែមុនដោយស្ថានីយ៍វិទ្យុ Ser Catalunya បានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតដោយអាជ្ញាធរពន្ធលើក្រុមហ៊ុនរបស់ Negreira Dasnil 95 ។

Barcelona បានបង់ប្រាក់ឱ្យក្រុមហ៊ុនសរុបចំនួន១.៤លានអឺរ៉ូ (១.២លានផោន) ចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨ និងបានបង់ឱ្យ Negreira អាយុ៧៧ឆ្នាំប្រហែល៧លានអឺរ៉ូ (៦.២លានផោន) ចន្លោះឆ្នាំ២០០១និង២០១៨ ដែលជាឆ្នាំដែលគាត់បានចាកចេញពីតួនាទីរបស់គាត់ជាមួយអាជ្ញាកណ្តាល។

Barcelona បានទទួលស្គាល់ថា ក្លិបបានបង់ប្រាក់ Dasnil 95 ដែលខ្លួនបានពិពណ៌នាថាជា អ្នកប្រឹក្សាបច្ចេកទេសខាងក្រៅដើម្បីចងក្រងរបាយការណ៍វីដេអូទាក់ទងនឹងអាជ្ញាកណ្តាលអាជីពក្នុងគោលបំណងបំពេញបន្ថែមនូវព័ត៌មានដែលតម្រូវដោយបុគ្គលិកគ្រូបង្វឹក។ ទំនាក់ទំនងកាន់តែកើនឡើងនៅពេលដែលក្លិបចំនួន១៨ក្នុងចំណោម២០ក្រុម La Liga បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” លើស្ថានភាពនេះហើយលោក Laporta បាននិយាយថាក្លិបនឹងចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងលើការទូទាត់។

គ្រូបង្វឹកក្រុម Barcelona លោក Xavi ដែលបានឈ្នះពានរង្វាន់ La Liga ចំនួន៨ជាមួយពួកគេក្នុងនាមជាកីឡាករចន្លោះឆ្នាំ១៩៩៨ និង២០១៥ បាននិយាយថា គាត់មិនមានចំណេះដឹងអំពីការបង់ប្រាក់នោះទេ ហើយមិនដែលមានអារម្មណ៍ថាក្រុមរបស់គាត់ទទួលបានអត្ថប្រយោជន៍អ្វីនោះទេ។ គាត់បាននិយាយបន្ទាប់ពី Barcelona ស្មើ ២-២ ជាមួយ Manchester United ក្នុងការប្រកួត Europa League កាលពីខែមុនថា “ខ្ញុំតែងតែចង់ឈ្នះ ប៉ុន្តែដោយយុត្តិធម៌ ប្រសិនបើខ្ញុំគិតថាយើងបោកប្រាស់ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖