ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីសង្ស័យជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដឹកនាំដោយលោក ប៉ាង ឡេង ប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានធ្វើការចុះបង្ក្រាបនិងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីសង្ស័យជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

    ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១២ខែមីនាឆ្នាំ២០២៣នៅត្រង់ចំណុចបន្ទប់ជួលលេខ៦ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះNGUYEN KHANHO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខP00349295 រស់នៅប្រទេសវៀតណាម។

    សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមានក្រដាសពណ៌បៃតងចំនួន01ថង់ខ្មៅ សំឡី01ថង់ខ្មៅ ដុំពណ៌សចំនួន6ដុំម្សៅក្រាមពណ៌សថ្លាចំនួន01កញ្ចប់ទូដែក01 វ៉ាលិស01 សាក់កាដូចំនួន03  ទូរស័ព្ទ01គ្រឿង លិខិតឆ្លងដែនលេខP00349295ចំនួន1ក្បាលនិងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាមលេខ096088019468ចំនួនមួយសន្លឹក។

    បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖