ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង បើកលឿន ជ្រុលទៅបុកនិងដើមឈើនៅក្បែរផ្លូវ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួស ០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្ដោងរ៉ឺម៉កជ្រុលទៅបុកនឹងដើមឈើនៅក្បែរផ្លូវ។

ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កួន ខែមរិន ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងបានស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរចំនួន២នាក់,ទី១ឈ្មោះ ឌឿន ចាន់ ភេទប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង(រងរបួសស្រាល)និងទី២ មានឈ្មោះ សារឿន រិទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំរស់ នៅ ភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍ សាត់  (រងរបួសស្រាល)បានបើកបរក្នុងទិសដៅពីលិច ទៅកើតលុះដល់ចំណុចកើតហេតុបាន បានរេចង្កូតធ្លាក់ផ្លូវទៅបុកនិងដើមចាន់គីរីនៅក្បែរផ្លូវ។

មូលហេតុគឺដោយសារម៉ូតូខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកំលាំងជំនាញចរាចរណ៍ស្រុក ចុះត្រួតពិនិត្យ និងវាស់វែង  រួចសាកសពជនរងគ្រោះបានប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យ។ អ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។ រីឯវត្ថុតាងរុឺម៉កម៉ូតូ យកមករក្សាទុក នៅ អធិការដ្ឋាននគរបាលស្រុកបវេល៕

ដោយ៖ សូរិយា


ចែករំលែក៖