ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានចេញល្បាតតាមដងផ្លូវ និងឃាត់រថយន្តប្រមូលផ្ដុំគ្នានៅស្ថានីយប្រេងមួយកន្លែង សរុបចំនួន១៦គ្រឿងដោយសង្ស័យកែច្នែរថយន្តនិង បំពង់សំឡេងខុសបច្ចេកទេស(ស៉ីម៉ាំងប្រែន)តែខាងអ្នកបើកបររថយន្តមិនព្រមសហការទេីបកងកម្លាំងប្រើធម៌ក្ដៅយករថយន្តមកស្ទួចយករថយន្តទៅពិនិត្យតាមស្ដង់ដាបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
អធិការខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត បានបញ្ជាក់ឱ្យដឹងថា យោងតាមកិច្ចប្រជុំលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាំង១៤ខណ្ឌនិងផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោកត្រូវឃាត់រថយន្តឬម៉ូតូកែច្នៃខុសបច្ចេកទេសត្រូវឃាត់ជាបន្ទាន់ហើយបានចាត់កងកម្លាំងខណ្ឌធ្វើការបង្រ្កាបប្រសិនឃើញ ដែលធ្វើឱ្យសំឡេងប៉ះពាល់ដល់ពលរដ្ឋ ។
ជាក់ស្ដែងនៅម៉ោង៩និង០០នាទីយប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចខណៈកងកម្លាំងកំពុងល្បាតផងទេីបចុះទៅភ្លាមៗ ក៏ឃេីញមានរថយន្តកែច្នៃបំពង់សុីម៉ាំងប្រមូលផ្ដុំនៅស្ថានីយប្រេងខាងលេី ទេីបកម្លាំងជំនាញបានចុះទៅដេីម្បីឃាត់រថយន្ត តែម្ចាស់រថយន្តមិនព្រមសហការនិងមានបំណងបើករថយន្តចេញពីស្ថានីយប្រេង ក៏ត្រូវកងកម្លាំងនគរបាលខណ្ឌឬស្សីកែវ ប្រើធម៌ក្ដៅឡោមព័ទ្ធរថយន្តមិនឱ្យបើកចេញនិងទាក់ទងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយករថយន្តស្ទួច ។
លោកអធិការខណ្ឌឬស្សីកែវ បានបញ្ចាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមរថយន្តកែច្នៃបំពង់សំឡេងខុសបច្ចេកទេស(ស៉ីម៉ាំងប្រែន) នៅទីសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ បានឃាត់រថយន្តសរុបចំនួន១៦គ្រឿងរួមមាន ៖
1,ម៉ាកHONDA FIT ពណ៌ក្រហម ស្លាកលេខPP-5155
2,ម៉ាកBM ពណ៌ខៀវ ស្លាកលេខភ្នំពេញ 2B-8703
3,ម៉ាក SUBARU BRZ ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា KUN0707
4,ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ
5,ម៉ាកHONDA CIVIC ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2AD-3713
6,ម៉ាកBMW ពណ៌លឿង ស្លាកលេខ ភ្នំពេញ 2P-0737
7,ម៉ាក BMW ពណ៌ខៀវ ស្លាកលេខភ្នំពេញ 2P-7191
8,ម៉ាក BMW ពណ៌ផ្កាឈូក ស្លាកលេខ ភ្នំពេញ 2T-7188
9,ម៉ាក ACURA ILXពណ៌ស ស្លាកលេខភ្នំពេញ2AJ-0212
10,ម៉ាក HONDA CIVIC ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2H-6660
11,ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ស្លាកលេខ កំពង់ស្ពឺ KPS1350
12,ម៉ាកHONDA ពណ៌ប្រផេះ ស្លាកលេខកណ្តាល 2B-5456
13,ម៉ាក ACURA INTECRA ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2V-3122
14,ម៉ាក FORD MUSTANG គ្មានស្លាកលេខ
15,ម៉ាក HONDA CIVIC ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2O-1031
16,ម៉ាកBMW ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ2AF-2665 ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្ទួច និងនាំយករថយន្តកែច្នៃទាំង១៦គ្រឿងខាងលេីនេះទៅរក្សាទុកជាបណ្ដោះអាសន្ន ៕
ដោយ ៖ ភារ៉ា ដង្កោ