ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈជិះម៉ូតូទៅបុកដើមស្វាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកគល់ស្វាយពេញទំហឹង។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូត្រង់ភូមិ សហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

    នគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1W-0162 បើកបរដោយឈ្នោះ យ៉េង សុខនាង ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរឈ្មោះជ័យ ចាន់ថន ភេទប្រុសអាយុ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិចំរុះ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖