ព័ត៌មានទាន់ហេតុការណ៍៖

រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!

ចែករំលែក៖

ភ្នំពេញ ៖ ខាង#មន្ទីរពេទ្យកាល់ម៉ែត. #calmettehospital បានបញ្ជាក់ថា, ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

ក) រោគសញ្ញា

   – នោមក្រហាយ (Brûlure mictionnelle)

   – នោមទាស់ (Dysurie)

   – នោមញឹក (Pollakiurie) 

   – ក្តៅខ្លួន (Fièvre)

ខ) ការកំណត់រោគសញ្ញា

   – ការធ្វើការវិភាគទឹកនោមអ្នកជំងឺដោយការរាប់ដោយផ្ទាល់នូវគោលិការឈាមស និងការមើលផ្ទាល់នូវពពួកមេរោគមួចចំនួន (coloration de Gram)

   – ការបណ្តុះមេរោគក្នុងទឹកនោម

   – ការវិភាគអេកូសាស្រ្ត (Échographie abomino-pelvienne) ដើម្បីរកមើលក្នុងករណីមានការស្ទះបំពង់ទឹកមូត្រខាងក្នុង

   – ការថតកាំរស្មីអ៊ិច (Radiographie ASP)

គ) ការព្យាបាល

បើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ លោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាល និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ។

ការព្យាបាលត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទមេរោគ។

បើលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ សហការី


ចែករំលែក៖