ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូន លោក សុខ ប្រសិទ្ធ និងលោក លី វ៉ាន់ហុង ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូន លោក សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈធ្វើឡើងតមបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖