ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារង ឡើងព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឡើងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍បាត់ដំបង !

ចែករំលែក៖

ភ្នំពេញ ៖ លោក អុិត សុធា ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ៦ បច្ចុប្បន្នជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ( ផ្ទេរមកពីខេត្តកំពង់ធំ នាឆ្នាំ២០២០ ) ទទួលបានការតែងតាំងមុខតំណែងថ្មីជា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោក ឯក ស៊ុនរស្មី វរព្រះរាជអាជ្ញា ថ្នាក់លេខ១ បច្ចុប្បន្នជា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល (​ ផ្ទេរមកពីខេត្តកំពង់ឆ្នាំង នាអំឡុងឆ្នាំ២០១៥ ) ទទួលបានការតែងតាំងមុខតំណែងថ្មីជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៣២៣/៤៥៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងទី១៨ ខែមីនា ឆ្នាំ២០២៣។ 

ខាងក្រោមនេះជាព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖