ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ការិយាល័យ​ចំនួន​២​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងច្បាប់ចរាចរណ៍ផ្លូវគោក​ ដល់សិស្ស​សាលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បីឱ្យ​សិស្សានុសិស្ស​ស្វែងយល់ផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជេីងគោក​ មន្រ្តីជំនាញ​ការិយាល័យ​ចំនួន​២​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយ​ និងធ្វេីបទបង្ហាញដល់ពួកគាត់។ 

ជាក់ស្ដែង​នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន​ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការគ្នាចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក​ និងសុវត្ថិភាពក្នុងការបេីកបរ​ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព​ឆ្នាំ២០២៣ ដល់សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។

 កម្មវិធីនេះបានរៀបចំឡេីងនៅ សាលប្រជុំសាលា ឡាយ​ អន្ដរជាតិ ដែលមានទីតាំងស្ថិតនៅ​ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ​ ​​ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ឯក គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៩០នាក់។ 

ជាមួយគ្នានោះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖