ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ពានដែកបាឡេដ៏វែងមួយ រងការបាក់ស្រុតយ៉ាងដំណំបង្កការស្ទះការធ្វើដំណើរ ដោយសាររថយន្តធុនធំដឹកថ្ម១គ្រឿង ។
ស្ពានដែកបាឡេបាក់ស្រុតនេះ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកវាលវែង ។
ក្នុងរបាយការណ៍នោះទៀតថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 3062 ប្រភេទយីឌុប ភ្លៅ៤ កង់ចំនួន១២ ចំណុះ៤០តោន មានផ្ទុកថ្មល្អិតពេញ ធ្វើដំណើរពីទិសខាងកើតទៅលិច បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំកើតហេតុ (របួសស្រាល)។
របាយការណ៍ដដែលបន្តថាឈ្មោះ(វី ប៊ុនធឿន)កម្មករបើកបររថយន្តដឹកថ្មធ្វើផ្លូវជាតិលេខ១០RB(ក្រុមហ៊ុនចិន)មូលហេតុៈ ធ្ងន់អាចដឹកលើសទម្ងន់ បច្ចុប្បន្ន កំពុងស្ទូចចេញដើម្បីសម្រួលចរាចរណ៍ ៕
ដោយ៖ ប៉ឹម ពិន