ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ សមត្ថកិច្ចបង្រ្កាបកន្លែងអារឈើប្រមូលវត្ថុតាងយកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម ព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចជំនាញរដ្ឋព្រៃឈើ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបទីតាំងកន្លែងអារជ្រៀកឈើមួយ ប្រមូលបានវត្ថុតាងដើម្បីដឹកយកទៅបន្តនីតិវិធី ។

ករណីសមត្ថកិច្ចសហការបង្រ្កាបកន្លែងអារឈើនេះ ធ្វើឡើងនៅក្នុងដីឡូត៍មានផ្ទះមួយកន្លែង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានជុំវិញកន្លែងនោះបង្ហើបថា គេឃើញសមត្ថកិច្ចរឹបអូសម៉ាស៊ីន និងឈើដឹកចេញទៅ ប៉ុន្តែបាននាំមនុស្សឬអ្នកពាក់ព័ន្ធនោះទេ អាចធ្វើការស្រាវជ្រាវជាក្រោយឬយ៉ាងណានោះទេ ហើយក៏ពុំទាន់ដឹងចំនួនអ្វីខ្លះនោះដែរ រង់ចាំអានព័ត៌មានលម្អិតជាបន្ត……..៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖