ភ្នំពេញ៖ នៅថ្ងៃទី ១៨ខែ មីនា ឆ្នាំ២០២៣ ម៉ោង ១៦និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចច្រាំងទន្លេ ក្រុម៥ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ លី ហូសេន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
– សម្ភារ:ដកហូតមាន :
_ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ០២កញ្ចប់
_ ទូរសព្ទ័ដៃ ០២គ្រឿង ម៉ាកណូគាចុចពិល ០១គ្រឿង សាំសុង ពណ៌ទឹកប្រាក់ ០១គ្រឿង ។
ចំពោះមុខកម្លាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕
ដោយ៖ ជីណា