ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ​! ករណី​ជនជាតិ​ចិន​ ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារយីហោ” LZ “ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ នាពេលថ្មីៗនេះ​ យេីងសង្កេតឃេីញថា​ ករណី​ជនជាតិ​ចិន​ ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារស្ថិតក្នុងក្រុង-ខេត្ត​ព្រះសីហនុ បានកេីតឡេីង​ជាបន្តបន្ទាប់​ដែលធ្វើ​ឱ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍​ពីបញ្ហា​សុខសុវត្ថិភាព​របស់ពួកគាត់ផងដែរ។ 

ជាក់ស្ដែង​កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ មានករណី​បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយកន្លែងយីហោ” LZ ” ស្ថិត​នៅជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

ក្រោយកេីតហេតុ​សាកសពជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ភ្លាមៗក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ់កោសល្យវិច័យ​ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានចុះទៅត្រួតពិនិត្យនៅកន្លែងកេីតហេតុ។ ប៉ុន្ដែ​ជំហានដំបូង​សមត្ថកិច្ចមិនទាន់បញ្ជាក់ថា​ ជាករណីអ្វីនោះទេ ដោយដឹកបញ្ជូន ទៅរក្សាទុកនៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ស្ថានទូតចិនប្រចាំកម្ពុជា​ និងបើកការស៊ើបអង្កេត ស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារផងដែរ។ 

គួរជម្រាបផងដែរថា​ ក្នុងរយៈពេល​សប្ដាហ៍​នេះ​ មានករណី​ជនជាតិ​ចិន​ពីរករណី​ បានធ្លាក់ពីលេី​សណ្ឋាគារ​ដោយមិនទាន់ដឹងមូលហេតុ​នៃការស្លាប់របស់ពួកគេ​ ដោយករណីទី១ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២៣ថ្មី​ៗ​នេះ​ នៅសណ្ឋាគារយីហោ”ឡាជូស” ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ​ និងករណី​ទី២, បានកេីតឡេីង​កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២៣នេះ​ ស្ថិត​នៅ​សណ្ឋាគារមួយកន្លែងយីហោ” LZ ” ជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

ដោយ​៖សហការី​


ចែករំលែក៖