ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ! រថយន្តបុកក្មេងស្លាប់២នាក់ភ្លាមៗ ផ្លូវជាតិលេខ៣ចំណុចគីឡូម៉ែត្រ៦៣-៦៤

ចែករំលែក៖

ខេត្តតាកែវ ៖ តាមព័ត៌មានបឋម ! បានរាយការណ៍ឱ្យដឹងថា, រថយន្តបុកក្មេងស្លាប់២នាក់ភ្លាមៗ ផ្លូវជាតិលេខ៣ចំណុចគីឡូម៉ែត្រ៦៣-៦៤ ពេលកំពុងជិះម៉ូតូ ។ 

សូមបញ្ជាក់ថា, គ្រោះថ្នាក់ ចរាចរណ៍ មានលក្ខណៈសាហាវណាស់ ខណៈរថយន្តបាន បុកក្មេងស្លាប់២នាក់កំពុងជិះម៉ូតូ។

ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ នៅ ខាងជើងស្ពានស្លាគូរ ផ្លូវជាតិលេខ៣ចំណុចគីឡូម៉ែត្រ៦៣-៦៤ស្ថិតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ត្តតាកែវ ។

តាមរយៈហេតុការណ៍នេះដែរ សូមបងប្អូនណាស្គាល់ ក្មេងៗនេះជួយប្រាប់តៗផង ព្រោះមិនទាន់ដឹងសាច់ញាតិនៅឡើយទេ ។

ចំពោះព័ត៌មានលម្អិត មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងផ្សាយបន្តទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖