ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ៣៦នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​ ២៤​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ មីនា​ម្សិលមិញ!

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣៦​នាក់​ (​ស្រី០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន១៦​ករណី​ ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​១៩ ខែមីនា​ ឆ្នាំ​២០២៣ម្សិលមិញ​ ។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ 

ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖​ ជួញដូរ ៦ករណី ឃាត់​មនុស្ស​ ១៣នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់​មនុស្ស​ ៤នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងចាប់យកសរុបរួមមាន៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥៩,៦២ក្រាម និង៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ១០អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៨អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,០៩ក្រាម។

*៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២២ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៥៦ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។

*៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,០៥ក្រាម។

*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៨,៦៥ក្រាម។

*៨ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ២អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨៩ក្រាម។

*២ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៩៣ក្រាម៕

ដោយ​៖ សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖