ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយក ១០ចំណុចសំខាន់ៗដូចខាងក្រោម :
១- រដ្ឋធម្មនុញ្ញកម្ពុជាហាមមិនឲ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីកម្ពុជា = តែមិនហាមសេនានុព័ន្ធនិងអ្នកបច្ចេកទេសយោធាទេ?
២- ការជាប់គុកមិនស្រួលទេ = អញ្ចឹងកុំប្រព្រឹត្តល្មើសច្បាប់នាំឲ្យជាប់គុក?
៣- វាគ្មាននរណាគម្រាមកំហែងកញ្ញា សូ មេត្តាទេ = តែសាមុីខ្លួនបង្កើតរឿងដោយខ្លួនឯងដើម្បីមានក្រេឌីតបានទៅរស់នៅប្រទេសទី៣?
៤- នៅលើពិភពលោកការផ្លាស់ ប្តូរពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសជារឿងធម្មតា = ប្រទេសមួយតែងតែមានការនាំចូល នាំចេញទំនិញជាមួយបណ្តាប្រទេស មិនដែលមានប្រទេសណារស់នៅឯកោម្នាក់ឯងទេ?
៥- គណបក្សកាន់អំណាចមិនដែលតែងតាំងកូនចៅនិងសាច់ញាតិបក្សប្រឆាំងទេ = ទោះ លោក ចូ បៃដឹន ក៏មិនយកកូនចៅលោកដូណាល់ ត្រាំមកតែងតាំងដែរ កុំឆ្ងល់?
៦- សន្តិភាពមានពិតនៅកម្ពុជា = ការអរគុណសន្តិភាពនិងការពារសន្តិភាព គឺជាករណីយកិច្ចរបស់ពលរដ្ឋគ្រប់រូប?
៧- ពួកដែលមិនពេញចិត្តនឹងពាក្យអរគុណសន្តិភាព = គឺចង់ឲ្យកម្ពុជាមានសង្គ្រាមវិនាសកម្ម ចង់ឲ្យប្រជាជនកម្ពុជារងទុក្ខវេទនា ?
៨- បើបក្សប្រឆាំងនៅតែចាញ់ការបោះឆ្នោត = ពួកឯងនៅតែថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌?
៩- បើមានវ័យចំណាស់ ទៅកន្លែងណា ប្រទេសណាក៏ពិបាករកការងារធ្វើដែរ = កុំថាតែនៅកម្ពុជា ?
១០- ថាការបោះឆ្នោតឆ្នាំ២០១៨ក្លែងក្លាយ = តែជាក់ស្តែងបាននាយករដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា ពិតប្រាកដ ល្មមជាមេរៀនសម្រាប់ពួកប្រឆាំងនិងពួកប្រតិកិរិយាហើយ ? ៕
ដោយ ៖ សហការី