ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូទាំងយប់ម៉ោងប្រហែល០២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត តែត្រូវម្ចាស់ម៉ូតូតាមទាន់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចការាសសាំងទល់មុខហាងទូរស័ព្ទដៃ វ៉ុយសេង ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចហើយស្រែកឆោឡោឱ្យប្រជាពលរដ្ឋជួយចាប់និងធ្វើអន្តរាគមន៍ម្នាក់មួយដៃ មួយជេីងឡើងទ្រមខ្លួន រួចហើយទើបប្រជាពលរដ្ឋបានប្រគល់ជនសង្ស័យទាំងពីរនាក់ដែលកាប់ប្លន់យកម៉ូតូទៅឱ្យសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ បញ្ហាខាងលើនេះលោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានបញ្ជាក់ថា ពិតជាមានមែន តែកម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ត៕
ដោយ ៖ វណ្ណា