ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០២នាក់ កាលពីរសៀលថ្ងៃទី២១  ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទីរសៀល នៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 

ក្នុងកិច្ចប្រតិបត្តិការនេះ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ កម្លាំងជំនាញ​ស្រុក​ បានចុះស្រាវជ្រាវ​រហូត​កំណត់​មុខ​សញ្ញា​ច្បាស់លាស់​ ទេីប​ឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួ​ន២នាក់​ រួមនឹង​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​។ 

ជនសង្ស័យចំនួន ២នាក់ មានទី១-ឈ្មោះ ស៊ូ គង្គា ភេទ ប្រុស អាយុ ៣៨ឆ្នាំ និងទី២-ឈ្មោះ ឈិន ស្រីស ភេទ ស្រី អាយុ ៣៧ឆ្នាំ ទាំង២នាក់រស់នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។ 

រីឯវត្ថុតាងដកហូតបានរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២៧កញ្ចប់ (២៣តូច និង ៤មធ្យម) , ទូរស័ព្ទ ៥គ្រឿង , ដាវ ៣ដើម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ ៖ អរុណរះ


ចែករំលែក៖