ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ បណ្ដាល​ឲ្យ​ផ្ទះពលរដ្ឋ៤ខ្នងរបើកដំបូលស័ង្កសីចំនួន២ភូមិ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍​ ឃុំសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង ១៥និង៤០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នងផ្ទះ ទី១នៅភូមិកោះកែវ ទី២ភូមិស្រែអន្ទាក់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

ក. ភូមិកោះកែវ ចំនួន០២ ខ្នង៖

 ១.ម្ចាស់ផ្ទះឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ១៤ សន្លឹក។

 ២.ម្ចាស់ផ្ទះឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន១២សន្លឹក។

 ខ.ភូមិស្រែអន្ទាក់ចំនួន០២ខ្នង៖

 ១.ម្ចាស់ផ្ទះឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៥×៧ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ២៥សន្លឹក។

 ២.ម្ចាស់ផ្ទះឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន១៥សន្លឹក ។

ករណីនេះ មិនគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖