ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម: 

១- នៅសុខៗស្រាប់តែកម្មទាញទៅរកគុកទាល់តែបាន = កុំថាគេគាបសង្កត់ឲ្យសោះព្រោះមកពីខ្លួនឯងប្រើអណ្តាតមិនគិតមុខគិតក្រោយ?

២- ការបាំងក្លោះថ្វាយព្រះមហាក្សត្រគឺបាំងដើម្បីឲ្យមានម្លប់ចំទៅលើអង្គព្រះមហាក្សត្រ

= បើបាំងតែពីលើអង្គព្រះមហាក្សត្រតែម្លប់មិនចំព្រះមហាក្សត្រក៏មិនមានន័យដែរ?

៣- ពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែត = តែជាក់ស្តែងនាពេលនេះ គឺរពឹសមាត់ ជាប់គុក?

៤- ទោះ ជុន ចាន់បុត និងថា ថៃបកស្រាយយ៉ាងណា = ក៏២នាក់នោះមិនបានរួចខ្លួនដែរ?

៥- បើមេធាវី កឹម សុខា នៅរឹងទទឹងមិនគោរពសាលក្រមតុលាការ = មេធាវីនៅតែមិនបានជួបកូនក្តីខ្លួនដដែល?

៦-  តំណែងមេបញ្ជាការរងកងទ័ពជើងគោក = មិនមែនជាតំណែងកំពូលទេ គឺជាតំណែងបន្ទាប់ទេតើ?

៧- គណបក្សកាន់អំណាចនៅគ្រប់ប្រទេស = មិនដែលយកកូនចៅបក្សប្រឆាំងមកតែងតាំងទោះជាតំណែងណាក៏ដោយ?

៨- ទោះអត់មានEBA = ក៏ទំនិញកម្ពុជានៅតែមានទីផ្សារអឺរ៉ុបនាំចេញទៅអឺរ៉ុបដដែល?

៩- ការនិយាយថាបើអត់EBA = គឺអត់ទីផ្សារនាំចេញទំនិញកម្ពុជាទេ?

១០- បើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិគោរពលទ្ធិប្រជាធិបតេយ្យ = មិនមែនទណ្ឌិតរូបនេះមិនបំពានច្បាប់មិនបំពានលក្ខន្តិកៈបក្សដណ្តើមតួនាទីជាប្រធានស្តីទីខ្មោចបក្សដោយឥតអៀនខ្មាស់ទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖