ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង០០នាទី មានបុរសម្នាក់ជាប្រជាការពារភូមិដីក្រហមបានដេកស្លាប់នៅលើអង្រឹង ត្រង់ចំណុចដីចម្ការ០១កន្លែង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចជំនាញបានបន្តឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតនោះ ឈ្មោះប៊ុន ឈឿត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅភូមិ/សង្កាត់កេីតហេតុខាងលើ។ រីឯប្រពន្ធ ឈ្មោះ ស៊ិន ចាន់នី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានកូនចំនួន០៣នាក់(ស្រី០១នាក់) មានទីលំនៅបច្ចុប្បន្នក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីប្រពន្ធបុរសដែលស្លាប់នោះបានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា ប្ដីរបស់គាត់តែងតែមកដេកមេីលគោនៅដីចម្ការរបស់ឈ្មោះ ចេន ភិរម្យ ជាប្រចាំរយៈពេលជិត៤ខែកន្លងមកហេីយ ដោយនៅយប់ថ្ងៃកេីតហេតុគាត់បានមកដេកនៅរោងចម្ការនោះចំនួន០៤នាក់ទាំងជនរងគ្រោះ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈឿត គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន។
២-ឈ្មោះ ឡាត់ សុធី ភេទប្រុស អាយុ
១៦ឆ្នាំ មុខរបរកសិករ(អ្នកជិតខាង)។
៣-ឈ្មោះ ហ៊ាត គឹមហ៊ាង ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស(ត្រូវជាក្មួយ)។
តាមការបញ្ជាក់ពីកូនដែលស្នាក់នៅជាមួយគាត់បានប្រាប់ថា នៅវេលាម៉ោងប្រហែល១៥និង២០នាទី គាត់បានទៅរកត្រីជាមួយអ្នកជិតខាង រហូតដល់វេលាម៉ោង ២០និង៣០នាទី ពេលដែលគាត់ត្រឡប់មកពីរកត្រីវិញបានឱ្យកូនរបស់គាត់ធ្វេីត្រីដេីម្បីអអាំងហូប និងបានផឹកស្រាបន្តិចបន្តួច រួចក៏បានឡេីងដេកក្នុងអង្រឹងតែម្ដង ។ កូនគាត់បានបន្ដទៀតថា នៅវេលាម៉ោង ២២និង១០នាទី កូនគាត់ថាគាត់ក្អកបន្ដិចក៏ស្ងាត់មាត់តែម្ដង រហូតដល់វេលាម៉ោង០៦និង០៥នាទី ពេលដែលកូនគាត់ងេីបពីដេកបម្រុងទៅរៀន ហើយក៏ដើរទៅហៅឪពុកឱ្យជូនទៅរៀនទេីបដឹងថាឪពុករបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។
ក្រោយមកស្រាប់តែមានសមត្តកិច្ចចម្រុះចុះមកពិនិត្យសពត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញ នគរបាលខេត្តប៉ៃលិននិងកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅបានមកធ្វើកោសល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន។
បន្ទាប់ពីកម្លាំងជំនាញពិនិត្យរួច សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សសារ៉េត