ខេត្តព្រៃវែង៖ នៅម៉ោង៩ព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេសាង បានចុះអន្តរាគមន៍ពិនិត្យសាកសព និងធ្វើកោសល្យវិច័យ ករណីអត្តឃាត ដោយចង.ក នៅលើដើមខ្វិតក្រោយផ្ទះ ។
សពមានឈ្មោះ ឡុង សឹម ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងនៅចំណុចមែកដើមខ្វិតក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់សាកសព ។
ក្រោយធ្វើការពិនិត្យយ៉ាងហ្មត់ចត់នៅកន្លែងកើតហេតុ កម្លាំងនគរបាលប្រទះឃើញ សពបានចង.កព្យួរនឹងមែកដើមខ្វិតស្ថិតក្នុងភូមិចាស់ ស្ថិតនៅខាងក្រោយផ្ទះរបស់សាកសពចម្ងាយ ៣០ ម៉ែត្រ ដោយសាកសពពាក់អាវ យឺតដៃខ្លី ពណ៌ទឹកក្រូច ស្លៀកខោខ្លី ពណ៌ខ្មៅ នៅលើរាងកាយខ្លួនប្រាណសាកសពមានស្នាមជាំត្រង់ក ដោយ សាររឹតដោយខ្សែពួរពណ៌ស ប្រវែង ១,៥០ ម៉ែត្រ ដែលសាកសពយកចងនឹងក ជាមួយមែកដើមខ្វិតចម្ងាយ ៣០ម៉ែត្រពីផ្ទះកម្ពស់ ៤,៥០ម៉ែត្រ ពីដី និងមានទឹក កាមជាប់ជាមួយខោ ។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ នាង អេង អាយុ ៦០ ឆ្នាំ បំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនមានជំងឺទឹកនោម ផ្អែម និងជំងឺរបេងធ្ងន់ធ្ងរ ទៅពេទ្យព្យាបាលមិនជា និងបានជំពាក់លុយគេច្រើនគ្មានលុយយកទៅមើលជំងឺ ។
ស្ត្រីជាភរិយាបន្ថែមថា ប្ដីរបស់ខ្លួនចេះតែនិយាយថា ចង់ ទៅចង.ក សម្លាប់ខ្លួន លុះដល់ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ៦និង៣០នាទី ខ្លួនភ្ញាក់ពី ដេក បាត់ប្ដីមិនឃើញក៏ដើររក រហូតដល់ម៉ោងប្រហែល ជិត៩ ក៏ប្រទះឃើញប្ដីរបស់ខ្លួនចងកនឹងមែកដើមខ្វិតក្នុងភូមិចាស់ខាងក្រោយផ្ទះស្លាប់បាត់ហើយ ។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និងផ្អែកតាមការបំភ្លឺរបស់ប្រពន្ធ សាកសពពិតជាស្លាប់ដោយសារចង.ក សម្លាប់ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីឡើយ។ ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា