ភ្នំពេញ៖ នៅថ្ងៃទី២៣ខែ មីនា ឆ្នាំ២០២៣ នារីវ័យក្មេងម្នាក់ ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ហើយលិចបាត់ បន្សល់តែលេខទូរស័ព្ទ ស្បែកជើង និងម៉ូតូ ១គ្រឿង ខណៈទើបលែងប្តី និងមានកូនម្នាក់អាយុ ១ខួប នៅចំណុចលើស្ពានជ្រោយចង្វាចាស់ក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, ក្រុមគ្រួសារឱ្យដឹងថានារីដែលលោតទឹក ឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទើបតែលែងប្តីមានកូនប្រុសអាយុប្រមាណ១ខួបក្នុងបន្ទុក ។
នៅមុនពេលកើតហេតុ គេឃើញនារីរូបនោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1GB.2686 បានធ្វើដំណើរឡើងស្ពានជ្រោយចង្វាពីកើតទៅលិច រួចក៏បានវៀង១ជុំដល់រង្វង់មូលកួចកាណុងក៏បានត្រឡប់ទៅស្ពានជ្រោយចង្វា វិញ។ ពេល ចុះពីលើស្ពានបានបន្តិច ក៏បានឈប់ម៉ូតូ ដោះស្បែកជើង ព្រមទាំងសរសេរទុកលេខទូរស័ព្ទម្តាយ០១៦ ៥២២៣០០ រួចលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង។ បន្ទាប់ពីលោតសម្លាប់ខ្លួនស្ត្រីជាម្តាយរួមទាំងបងប្អូន ក៏បានធ្វើដំណើរទៅលើស្ពានទាំងស្លុតចិត្តបំផុត ។ តាមស្ត្រីជាម្តាយ បានយំរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងថា មូលហេតុ ដែលធ្វើឱ្យកូនស្រីរបស់គាត់លោតទឹកសម្លាប់ខ្លួនដោយសារតែវិបត្តិក្នុងគ្រួសារ ដោយសារតែ ប្តី ឈ្លោះទាស់ទែងលែងលះ គ្នា ប្រមាណ១ឆ្នាំ មកហើយ តែកូនស្រីគាត់ចិត្តមិនដាច់នៅតែនឹកអាលោះអាល័យ ប្តី គ្មានពេលល្ហែនិងបានព្យាយាមសម្លាប់ខ្លួន ប្រមាណជាង១០ដងមកហើយ តែឃាត់ទាន់។ នៅមុនពេលកើតហេតុ គាត់កំពុងតែយោល អង្រឹងចៅឱ្យដេក ស្រាប់តែ កូនស្រីគាត់បានជិះម៉ូតូ ចេញទៅបាត់។
ខណៈពេលដែលគាត់ទៅថ្វាយបង្គំនៅវិហារ ស្រាប់តែ មាននារីម្នាក់បានទូរស័ព្ទមកថា កូនស្រីគាត់បានលោតទឹកសម្លាប់ខ្លួនបាត់ហើយ។
បន្ទាប់ពីកូនស្រី លោតសម្លាប់ខ្លួនបុរសជាឪពុក ក៏បានទាក់ទងបងប្អូន ខ្មែរអ៊ិស្លាមជួយរាវរក តែមិនទាន់ឃើញសពនៅឡើយ ៕
ដោយ ៖ សហការី