ខេត្តបាត់ដំបង៖ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដោយសារគ្រោះធម្មជាតិ បានធ្វេីឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង នៅស្រុកមោងឫស្សីរងការខូចខាតយ៉ាងដំណំ ព្រោះតែភ្លៀងធ្លាក់មួយមេលាយនិងខ្យល់កន្ត្រាក់។
លោកអធិការស្រុកមោងឫស្សី បានឱ្យដឹងទៀតថា កាលពីព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីថា៖ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នងផ្ទះ ក្នុងនោះរលំធ្លាក់ពីលើជើងតាង ១ខ្នងផ្ទះ និងរបើកដំបូល ១៤ខ្នងផ្ទះ។
លោកវរសេនីយ៍ឯក ស គឺមឡុង បានបន្តថា គ្រោះធម្មជាតិនេះមានឈ្មោះដូចខាងក្រោម៖
-ភូមិស្រះឈើនាង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី
១.ឈ្មោះ សារ យ៉េប ផ្ទះទំហំ ៦ម៉ែត្រ X ៧ម៉ែត្រ ខូចខាតសង្កសីអស់ចំនួន ១២សន្លឹក។
2.ឈ្មោះ ឡេះ ណុប ផ្ទះទំហំ ៣ម៉ែត្រ X ៤ម៉ែត្រ ខូចខាតសង្កសីអស់ចំនួន ១៦សន្លឹក។
3.ឈ្មោះ សុខ សល់ ផ្ទះទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ ខូចខាតសង្កសីអស់ចំនួន ៤សន្លឹក។
4.ឈ្មោះសុះ ជីត ផ្ទះទំហំ ៣ម៉ែត្រ X ៤ម៉ែត្រ ខូចខាតសង្កសីអស់ចំនួន ៣សន្លឹក។
5.ឈ្មោះ លី ម៉ាន ផ្ទះទំហំ ៣ម៉ែត្រ X ៤ម៉ែត្រ ខូចខាតសង្កសីអស់ចំនួន ២សន្លឹក។
-ភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី
៥.ឈ្មោះ អេន ហេង ភេទស្រី អាយុ ៤៧ឆ្នាំ អស់ដំបូលផ្ទះចំនួន ២ចំហៀង។
៧.ឈ្មោះ អេន សម្បត្តិ ភេទប្រុស អាយុ ៤៥ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រ × ៧ម៉ែត្រ របើកក្បឿងចំនួន ២០សន្លឹក។
៨.ឈ្មោះ ជៃ ជ្រន ភេទប្រុស អាយុ ៤៨ឆ្នាំ របើកសំយ៉ាបផ្ទះសង្កសីចំនួន ៥សន្លឹក។
៩.ឈ្មោះ មៀច យួន ភេទស្រី អាយុ ៥៦ឆ្នាំ ផ្ទះទំហំ ៣ម៉ែត្រ × ៤ម៉ែត្រ ខូចខាតស័ង្កសីចំនួន ៦សន្លឹក។
១០ឈ្មោះ នេត សៅនី ភេទប្រុស អាយុ ៤៥ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រ × ៧ម៉ែត្រ ខូចខាតស័ង្កសីចំនួន ៧សន្លឹក។
១១.ឈ្មោះ ឈូត អាត ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះបាយរលំទាំងស្រុង។
១២.ឈ្មោះ ញ៉ ញឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ × ៥ម៉ែត្រ ខូចខាតស័ង្កសីចំនួន ១៥សន្លឹក។
-ភូមិយឺនមាន ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។
១៣.ឈ្មោះ យូន ធឿន ផ្ទះទំហំ ៣ម៉ែត្រ X ៦ម៉ែត្រ ខូចខាតស័ង្កសីចំនួន ៣០សន្លឹក។
-ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។
១៤.ឈ្មោះ ឃុន នឿន ផ្ទះរបើកស័ង្កសីចំនួន ១០សន្លឹក។
១៥.ឈ្មោះ ឈុំ ឆូន ផ្ទះរបើកស័ង្កសីចំនួន ១០សន្លឹក។
-ភូមិពេជ្រចង្វា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី បណ្តាលអោយដើមឈើ រលំកាត់ដងផ្លូវ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី នៅព្រឹកនេះបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូន ម្ចាស់ផ្ទះឡើងវិញ៕
ដោយ៖ អុណរះ