ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយជួសជុលរុះរើរៀបចំសាងសង់ផ្ទះពលរដ្ឋរងគ្រោះខ្យល់ព្យុះកន្ត្រាក់នៅស្រុកថ្មពួក និងស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះទាំងបីប្រភេទ ចុះជួយរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់។

 យោធាតាមព្រំដែនប្រាប់ថាៈ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះទាងបីប្រភេទ ចុះជួយរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់និងស្រាលចំនួន២០០ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏បាននាំយកស័ង្កសីដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ជួយរុះរើ និងជួសជុសផ្ទះ ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះផងដែរ។

សូមបញ្ជាក់ថាៈ  កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣  ជានិច្ចកាល តែងតែយកចិត្តទុកដាក់  និង អនុវត្តតាមបទបញ្ជាថ្នាក់លេី  ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដេនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖