ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននៅថ្ងៃទី ២៤ខែមីនាបានបង្ហាញពីជំហរតឹងតែងប្រឆាំងនឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនដែលថាម្ចាស់ TikTok ជនជាតិចិនត្រូវតែលក់ភាគហ៊ុនរបស់ពួកគេ។
ជាពិសេសមន្ត្រីចិនបាននិយាយថា ការបង្ខំឱ្យលក់ TikTok នឹង “ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ” ទំនុកចិត្តរបស់អ្នកវិនិយោគសកលនៅក្នុងសហរដ្ឋអាមេរិក។
មុននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំឱ្យម្ចាស់ TikTok របស់ចិនលក់ភាគហ៊ុនរបស់ពួកគេ បើមិនដូច្នេះទេបណ្តាញសង្គមកម្សាន្តនេះនឹងត្រូវបានហាមឃាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
លោក Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៤ ខែមីនាថា “ប្រទេសចិនប្រឆាំងដាច់ខាតប្រសិនបើព័ត៌មានអំពីការបង្ខំឱ្យលក់ TikTok ជាការណ៍ពិត” ។
លោកស្រី Jueting បានបន្ថែមថា កិច្ចព្រមព្រៀងដែលមានសក្តានុពលណាមួយនឹងត្រូវការការយល់ព្រមពីរដ្ឋាភិបាលចិន។ អ្នកស្រី Jueting បាននិយាយថា “ការលក់ឬការដកភាគហ៊ុន TikTok ពាក់ព័ន្ធនឹងដំណើរការនាំចេញបច្ចេកវិទ្យា ដូច្នេះនីតិវិធីអាជ្ញាប័ណ្ណរដ្ឋបាលត្រូវតែអនុវត្តស្របតាមបទប្បញ្ញត្តិ និងច្បាប់របស់ចិន”។ «អាជ្ញាធរចិននឹងធ្វើការសម្រេចចិត្តទៅតាមច្បាប់»។
ការអត្ថាធិប្បាយខាងលើកើតឡើងនៅពេលដែលលោក Shou Chew នាយកប្រតិបត្តិរបស់ TikTok ផ្តល់សក្ខីកម្មនៅចំពោះមុខសភាសហរដ្ឋអាមេរិកថា ការសង្ស័យអំពីការឃ្លាំមើលរបស់ TikTok ត្រូវបានសន្មតថាមកពីហេតុផលនយោបាយ៕ ដោយ៖ ធីរីណា
រូបថត ៖ zingnews.vn