ភ្នំពេញ ៖ ឈ្មោះ សេង ចាន់វុធ ឈ្មោះ ហេង ពិសិដ្ឋ និងឈ្មោះ គាន សេងហួយ មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។
គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សាធារណជនជ្រាបថា ឈ្មោះ សេង ចាន់វុធ ឈ្មោះ ហេង ពិសិដ្ឋ និងឈ្មោះ គេង សេងហួយ មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ។ បុគ្គលទាំងបីនាក់ខាងលើ បានក្លែងបន្លំត្រាមូលមេធាវីនិងត្រាឈ្មោះមេធាវីនៅលើឯកសារ និងបានពាក់អាវវិជ្ជាជីវៈមេធាវីថតរូបនិងតាំងខ្លួនថាជាមេធាវី ដែលធាតុពិតបុគ្គលទាំងបីនាក់នេះ មិនមែនជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។
គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូន សាធារណជនជ្រាបថា, អំពើក្លែងឋានៈ ជាមេធាវី និងអំពើពាក់ឯកសណ្ឋាន ដែលខ្លួនពុំមានសិទ្ធិ ត្រូវផ្ដន្ទាទោស តាមមាត្រា ៧៧ នៃច្បាប់ ស្តីពី លក្ខន្តិកៈ មេធាវី និងបទបញ្ញត្តិ ជាធរមាន ។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ចំពោះករណីខាងលើនេះ ក្រុមការងារបានរៀបចំនីតិវិធីក្នុងការអនុវត្តផ្លូវច្បាប់រួចហើយ ៕
ដោយ ៖ សិលា