ប្រធានាធិបតី ប៊ុលហ្គារី បាននិយាយថា ប្រទេសរបស់លោក និងសមាជិកសហភាពអឺរ៉ុបចំនួន៩ផ្សេងទៀតមិនចូលរួមក្នុងផែនការរួមក្នុងការផ្តល់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែននោះទេ។
ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានប្រកាសជាថ្មីថា ការប្រឆាំងរបស់លោកក្នុងការបញ្ជូនគ្រាប់រំសេវប៊ុលហ្គារីទៅអ៊ុយក្រែនក្នុងបរិបទដែលសហភាពអឺរ៉ុប (EU) យល់ព្រមលើការផ្គត់ផ្គង់គ្រាប់រំសេវជាបន្ទាន់ដល់អ៊ុយក្រែន។
លោក Radev បានប្រាប់អ្នកសារព័ត៌មានដោយសំដៅទៅលើគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ដើម្បីរួមគ្នាប្រគល់គ្រាប់កាំភ្លើងធំមួយលានជុំទៅកាន់អ៊ុយក្រែនក្នុងរយៈពេល ១២ ខែក្រោយថា “ប៊ុលហ្គារីមិនចូលរួមក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំរួមគ្នារបស់អឺរ៉ុបដល់អ៊ុយក្រែនទេ” ។
ប្រទេសសរុបចំនួន ១៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារការពារអឺរ៉ុប ហើយប៊ុលហ្គារីមិនស្ថិតក្នុងចំណោមប្រទេសទាំងនោះឡើយ
លោក Radev បាននិយាយថា ប្រទេសប៊ុលហ្គារី នឹងប្រើប្រាស់សមត្ថភាពនៃឧស្សាហកម្មការពារជាតិដើម្បីបំពេញឃ្លាំងស្តុករបស់ខ្លួន និងជួយប្រទេសសមាជិកផ្សេងទៀតបំពេញឃ្លាំងរបស់ពួកគេ។
“ប៊ុលហ្គារីនាំចេញគ្រាប់រំសេវនិងអាវុធទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ លោក Radev មានប្រសាសន៍ថា យើងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលបានបច្ចេកវិទ្យាដើម្បីចាប់ផ្តើមផលិតគ្រាប់រំសេវ ១៥៥ មិលី្លម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ លោក Radev បានបញ្ជាក់យ៉ាងច្បាស់ថា ប៊ុលហ្គារី នឹងមិនបញ្ជូនគ្រាប់រំសេវទៅកាន់ប្រទេសដែលនឹងបញ្ជូនពួកគេត្រឡប់ទៅអ៊ុយក្រែនវិញទេ ដោយពន្យល់ថា ប្រទេសទទួលត្រូវតែបញ្ជាក់ថាតើប្រភេទគ្រាប់រំសេវនឹងត្រូវប្រើប្រាស់សម្រាប់អ្វី។
ប៊ុលហ្គារីមិនមែនជាប្រទេសតែមួយគត់ដែលបដិសេធមិនចូលរួមនោះទេ ប៉ុន្តែប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៩ ផ្សេងទៀតក៏បានបដិសេធផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Euractiv