ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ក្នុងនាមជាប្រធានក្រុមជម្រើសជាតិបារាំងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដោយចាប់ផ្តើមយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេជាមួយនឹងជ័យជម្នះយ៉ាងស្រួលលើក្រុមភ្ញៀវហូឡង់ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ មីនា។
ក្រុមម្ចាស់ផ្ទះនាំមុខមុនត្រឹមតែ២នាទី នៅពេលដែល Antoine Griezmann ស៊ុតបាល់បបញ្ចូលទីពីការបញ្ជូនរបស់ Mbappe។ខ្សែការពារ Dayot Upamecano រកបានគ្រាប់បាល់ទី២នៅ៦នាទីក្រោយមក ខណៈដែលរូបគេបានស៊ុតបញ្ចូលទីយ៉ាងល្អ។ បន្ទាប់មក Mbappe ទទួលបានគ្រាប់ទី៣នៅនាទីទី២១ និង១គ្រាប់ទៀតនៅនាទីទី៨៨នៅចុងម៉ោងជិតបញ្ចប់ការប្រកួត។
ខ្សែប្រយុទ្ធ Griezmann ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តដែលត្រូវបានគេមើលរំលងសម្រាប់តួនាទីជាប្រធានក្រុមដែលបានផ្តល់ឱ្យ Mbappe ប៉ុន្តែមិនមានសញ្ញានៃការប៉ះទង្គិចគ្នានោះទេ ខណៈដែលពួកគេបានអបអរការស៊ុតបាល់បញ្ចូលទីដំបូងរបស់ Mbappe នៅនាទីទី២១។
គ្រាប់បាល់ទី២របស់ខ្សែប្រយុទ្ធ Paris St-Germain គឺជាការប្រឹងប្រែងទោលដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលគាត់បានធ្វើឱ្យកីឡាករហូឡង់ដួលក្នុងការប៉ុនប៉ងរារាំងការស៊ុតរបស់គាត់ មុនពេលស៊ុតបាល់បញ្ចូលទីគ្រាប់ទី២។
ខ្សែប្រយុទ្ធហុហ្លង់ Memphis Depay មានឱកាសស៊ុតបាល់ចំគោលដៅប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី។
នោះបានបិទបញ្ចប់ការប្រកួតដំបូងដ៏ខកចិត្តមួយសម្រាប់លោក Ronald Koeman ក្នុងការប្រកួតលើកទី២របស់គាត់ក្នុងនាមជាគ្រូបង្វឹកហូឡង់ ទោះបីជាមូលហេតុរបស់គាត់មិនត្រូវបានជួយដោយមេរោគផ្តាសាយដែលនាំឱ្យកីឡាករ៥នាក់ត្រូវបានបញ្ជូនទៅផ្ទះនៅមុនការប្រកួតក៏ដោយ។ខ្សែការពារ Matthijs de Ligt និង Sven Botman ខ្សែប្រយុទ្ធ Cody Gakpo ខ្សែបម្រើ Joey Veerman និងអ្នកចាំទី Bart Verbruggen សុទ្ធតែមិនមានវត្តមានក្នុងការប្រកួតដោយសាររបួស។
ទោះបីជាយ៉ាងណាក៏ដោយ បារាំងត្រូវបានរក្សាក្នុងកំពូលតារាងក្នុងពូល B ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់នៅថ្ងៃ២៨ ខែមីនា ខណៈដែលហុហ្លង់ក្រោយបរាជ័យនេះត្រូវប៉ះក្រុមភ្ញៀវ Gibraltar នៅថ្ងៃទី២៨មីនាដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)