ព័ត៌មានទាន់ហេតុការណ៍៖

តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពយ៉ាងអនាធិបតេយ្យពេញទីក្រុងទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពនិងយកលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យពេញរាជធានីភ្នំពេញទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​កន្លងទៅ​ថ្មីៗ​នេះ​ ដែលស្នើឱ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះម្ចាស់គ្លីនិកឯកជនដែលតែង​តែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវច្បាស់លាស់ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬសាកសពនៅតាមដងផ្លូវ។​ មិនតែប៉ុណ្ណោះ​បុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌីរូបនេះ ពេលខ្លះទៅដណ្ដើមសពជនរងគ្រោះឈ្លោះគ្នាជាមួយរថយន្តសង្គ្រោះផ្សេងទៀតរាប់ឆ្នាំមកហើយ​ និងដក​វិទ្យុទាក់ទង( ID) វាយក្បាលគេឯង និងអួតថាខ្លួនមានទាំងកាំភ្លើងប្រើស្របច្បាប់ថែមទៀត​ មិនដឹងថាខ្លួននៅអង្គភាពណានោះទេ។ 

គួររម្លឹកថា​ យោងតាម​លិខិតមួយចុះថ្ងៃទី ១៥ ខែសីហា​ ឆ្នាំ២០២២កន្លងទៅ​ ផ្ញើជូនលោក​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានបញ្ជាក់ថា រយៈកាលកន្លងមកក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសារួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។

លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែបច្ចុប្បន្ននេះសង្កេតឃើញមានគ្លីនិកឯកជនមួយចំនួនមិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀតដែលពុំមានឈ្មោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍​ និងសាកសពគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្រ្គោះដទៃទៀតដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលតាមការគួរ»។ 

ជាមួយគ្នានោះ​ ប្រជាពលរដ្ឋ​ក៏អំពាវនាវ​ដល់​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គួរ​តេីមានវិធានការចំពោះបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ​នេះផងកុំឱ្យបង្ក​ភាពអនាធិបតេយ្យពេញរាជធានីភ្នំពេញទាំងថ្ងៃទាំងយប់​ និងផ្គេីន​ប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​ផងដែរ៕

ដោយ​៖សហការី​

 


ចែករំលែក៖