ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី២៤ មីនាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ០២នាក់)​ និងប្រើប្រាស់ ៨ករណី ឃាត់ ១៥នាក់ (ស្រី ០១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមីនា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២០,១៤ក្រាម និង៩កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៨២ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ៣៩,៤៣ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៦៧១,០៦ក្រាម។​ កញ្ឆា ស្មេីនិង​ ៣,២៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមា​នចំនួន ១៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ០៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៨៤ក្រាម។

*២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៤៤ក្រាម។

*៤ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៥,១០ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក MDMA ៦៧១,០៦ក្រាម។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់  ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៣ក្រាម។

*៧ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ៣,១៩ក្រាម, Wy ០,១៩ក្រាម, Ke ៣៩,៤៣ក្រាម និងកញ្ឆា ៣,២៨ក្រាម។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៨៤ក្រាម។

*៩ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៩២ក្រាម។

*១០ / ស្ទឹងត្រែង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៥៧ក្រាម។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,០៣ក្រាម និង Wy ០,៦៣ក្រាម។

*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ០,១៨ក្រាម។

*៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៩កញ្ចប់តូច។

*៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ៕

ដោយ៖សហការី​


ចែករំលែក៖