ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់រុស្ស៊ីជួយកាត់បន្ថយហានិភ័យនៃសង្គ្រាមបរមាណូ

ចែករំលែក៖

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន Xi Jinping បានកាត់បន្ថយហានិភ័យនៃសង្គ្រាមបរមាណូ។
សារព័ត៌មាន Financial Times បានដកស្រង់សម្តីលោកBorrell ដែលបានរំលឹកឡើងវិញនូវផែនការរបស់គាត់ថា “វាជារឿងសំខាន់ដែលដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ីកាត់បន្ថយហានិភ័យនៃការចាប់ផ្តើមសង្រ្គាមបរមាណូ ហើយប្រទេសចិនបានច្បាស់លាស់អំពីបញ្ហានេះ” ដែលសំដៅលើការប្រើប្រាស់អាវុធបរមាណូដែលមិនអាចទទួលយកបាន។
ទោះយ៉ាងណា បើតាមលោក Borrell ផែនការសន្តិភាពរបស់ចិនក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនមិនគ្រប់គ្រាន់ទេ។
កាលពីខែកុម្ភៈ ចិនបានស្នើផែនការសន្តិភាពនៅអ៊ុយក្រែនរួមបញ្ចូល ១២ ចំណុច រួមទាំងការអំពាវនាវឱ្យមានបទឈប់បាញ់ ការគោរពផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ និងការដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។
យោងតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចំណុចជាច្រើននៅក្នុងផែនការសន្តិភាពរបស់ចិនអាចយកជាមូលដ្ឋានសម្រាប់ដំណោះស្រាយនៅពេលដែលភាគីនានាត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖