ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៣ករណីទូទាំងប្រទេសថ្ងៃទី២៥ ខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃនេះ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៧៩នាក់ រួមមាន៖ ជួញដូរ ១៧ករណី ឃាត់​មនុស្ស​ ៣៦នាក់ (ស្រី ៣នាក់) ។​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់​មនុស្ស​ ៧នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ១៣ករណី ឃាត់ ៣៦នាក់ (ស្រី ២នាក់) ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមីនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៨,៧២ក្រាម និង៦កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,០៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ០៣អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ២៨នាក់ ស្រី ២នាក់ ចាប់យក Ice ៤៦,៨៨ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,៧៤ក្រាម។

៣ / កំពង់ឆ្នាំង៖  ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២៧,៤២ក្រាម។

៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,០៦ក្រាម និង Wy ០,០៦ក្រាម។

៥ / កណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១,៤៨ក្រាម និង៣កញ្ចប់តូច។

៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥,២៧ក្រាម។

៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១១,០១ក្រាម។

៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ១២,១៥ក្រាម។

៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៧៧ក្រាម។

១០ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៤២ក្រាម។

២ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣កញ្ចប់តូច។

៣ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ស្រី ៣នាក់ ចាប់យក Ice ២,៥៨ក្រាម ៕ ដោយ​៖សហការី​

រូបភាព៖ ឯកសារ


ចែករំលែក៖